ការធ្វើក្រចក ជួយឱ្យក្រចកយើងស្អាត និងបង្កើនទំនុកចិត្ត ប៉ុន្តែការទៅធ្វើក្រចកនៅហាងធ្វើក្រចកអាចធ្វើឱ្យយើងមានហានិភ័យឆ្លងបាក់តេរី មេរោគផ្សិត ឬវីរុសដែលបណ្តាលឱ្យមានបញ្ហាសើស្បែក ឬខូចក្រចក។
ការធ្វើក្រចកនៅហាងធ្វើក្រចកអាចប្រឈមហានិភ័យដូចជា៖
ដើម្បីចៀសវាងមានបញ្ហាដូចខាងលើ យើងគួរអនុវត្តតាមគន្លឹះដូចខាងក្រោម នៅពេលទៅធ្វើក្រចក៖
មុននឹងឱ្យជាងធ្វើក្រចក យើងត្រូវប្រាកដថាជាងបានសម្លាប់មេរោគឧបករណ៍ធ្វើក្រចក ក៏ដូចជាផ្តិលសម្រាប់ត្រាំក្រចក ឲ្យបានរួចរាល់សិន។ ការសម្លាប់មេរោគអាចធ្វើឡើងតាមរយៈត្រាំឧបករណ៍ក្នុងទឹកថ្នាំសម្លាប់មេរោគ។
យើងមិនគួរប្រើឧបករណ៍ធ្វើក្រចកដែលមិនធ្វើពីលោហធាតុ ដូចជាប្រដាប់ខាត់ក្រចករួមជាមួយភ្ញៀវផ្សេងទេ ព្រោះឧបករណ៍ទាំងនេះមិនអាចត្រាំក្នុងទឹកថ្នាំសម្លាប់មេរោគបាន។
ការសម្លាប់មេរោគលើឧបករណ៍ធ្វើក្រចកអាចការពារយើងពីការឆ្លងមេរោគ វីរុស ឬមេរោគផ្សិតដែលជាប់លើឧបករណ៍ធ្វើក្រចកពីអ្នកផ្សេង។
មុនទៅធ្វើក្រចក យើងគួរចៀសវាងកោររោមជើង ព្រោះការកោររោមជើងអាចធ្វើឱ្យរលាត់ស្បែក ឬមុតដាច់សាច់ជើងដែលងាយនឹងឱ្យមេរោគឆ្លងចូលខ្លួន។
ពេលធ្វើក្រចក យើងអាចប្រាប់ឱ្យជាងកាត់ក្រចកជារាងការេ៉ ជាជាងរាងពងក្រពើ ដើម្បីការពារក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)។
សាច់គល់ក្រចកមាននាទីការពារក្រចករបស់យើង។ ប្រសិនបើសាច់គល់ក្រចកត្រូវកាត់ចេញ បាក់តេរី វីរុស ឬមេរោគផ្សិតអាចឆ្លងចូលសាច់ក្រចកបានដោយងាយ។
ប្រសិនបើចៀសកាត់សាច់គល់ក្រចកមិនបាន យើងត្រូវស្នើជាងឱ្យជូតអាល់កុលមុន និងក្រោយ កាត់សាច់គល់ក្រចកដើម្បីសម្លាប់មេរោគ ឬឱ្យជាងរុញសាច់គល់ក្រចកជាជាងកាត់ចេញ។
បើយើងចង់ប្រើថ្នាំលាបក្រចករបស់ហាង យើងគួរជ្រើសរើសថ្នាំណានៅជិតពេញដប ចៀសវាងថ្នាំលាបដែលជិតអស់ ឬអស់ពាក់កណ្តាល ព្រោះថ្នាំលាបដែលជិតអស់ ឬអស់ពាក់កណ្តាលយើងមិនដឹងជាឆ្លងកាត់ការលាបឱ្យភ្ញៀវប៉ុន្មាននាក់ហើយទេ។ មេរោគអាចតោងជាប់នឹងជក់ក្នុងថ្នាំលាបក្រចក ហើយឆ្លងចូលទឹកថ្នាំលាបក្រចក។
ប្រសិនបើជើងយើងនៅសើម ជាពិសេសចន្លោះម្រាមជើង នឹងអាចបណ្តាលឱ្យមានមេរោគផ្សិត។ ប្រសិនបើជាងធ្វើក្រចកជូតជើងយើងមិនស្ងួតល្អទេ យើងគួរជូតបន្ថែមដើម្បីឱ្យជើងស្ងួតល្អ។
ការប្រើឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួន ក៏ដូចជាឈើរូសក្រចក ផ្តិលត្រាំក្រចក កន្សែងជូត ថ្នាំលាបក្រចកជាដើមអាចការពារយើងពីការឆ្លងមេរោគបាន។
យើងគួរចៀសវាងធ្វើក្រចក ប្រសិនបើប្រអប់ជើង ឬប្រអ់ដៃមានរបួស រលាត់ស្បែក ឆ្លងមេរោគសើស្បែក ឬកប់ក្រចកក្នុងស្បែក។ ជាពិសេសយើងត្រូវជ្រើសរើសហាងធ្វើក្រចកណាដែលមានអនាម័យល្អ ហើយមុនធ្វើក្រចក ត្រូវស្នើឱ្យជាងលាងសម្អាតដៃឱ្យបានស្អាតល្អដើម្បីចៀសវាងចម្លងមេរោគពីភ្ញៀវផ្សេងមកយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet