ជំងឺមហារីកឆ្អឹង អាចកើតលើឆ្អឹងគ្រប់កន្លែងនៃរាងកាយ ប៉ុន្តែជំងឺនេះជាទូទៅច្រើនកើតនៅត្រង់ត្រគាក ឬឆ្អឹងវែងនៅដៃ ឬជើង។ ជំងឺមហារីកឆ្អឹង ជាជំងឺកម្រ មានប្រហែលជាមួយភាគរយនៃជំងឺមហារីកទាំងអស់។ ជាក់ស្ដែង ដុំមិនមែនមហារីកនៅឆ្អឹង កើតមានច្រើន និងញឹកញាប់នៅឆ្អឹងជាងដុំមហារីក។
ពាក្យថាមហារីកឆ្អឹង មិនសំដៅដល់មហារីកដែលរាលដាលពីកន្លែងផ្សេងមកដល់ឆ្អឹងនោះទេ។ ជំងឺមហារីករាលដាលទាំងនោះត្រូវគេឲ្យឈ្មោះទៅតាមទីតាំងដែលវាបានកើត។
ប្រភេទមហារីកឆ្អឹងខ្លះច្រើនកើតនៅលើក្មេងៗ និងខ្លះទៀតច្រើនកើតលើមនុស្សពេញវ័យ។ ការវះកាត់យកដុំមហារីកចេញ ជាវិធីព្យាបាលជាទូទៅមួយ ប៉ុន្តែការព្យាបាលដោយគីមី និងវិទ្យុសកម្ម ក៏អាចត្រូវប្រើដែរ ដោយផ្អែកតាមការវាយតម្លៃរបស់គ្រូពេទ្យ។
គ្នាយើងគួរតែគួរទៅជួបពេទ្យ ឬនាំកូនទៅជួបពេទ្យបើមានចេញរោគសញ្ញាឈឺចាប់នៅឆ្អឹងដូចជា៖
មូលហេតុបង្កជំងឺមហារីកឆ្អឹងភាគច្រើនមិនដឹងមូលហេតុនោះទេ។ ជំងឺមហារីកឆ្អឹងមួយភាគតូចមានទំនាក់ទំនងទៅនឹងតំណពូជ និងខ្លះទៀតទាក់ទងទៅនឹងប្រវត្តិប៉ះពាល់នឹងវិទ្យុសកម្ម។
ជំងឺមហារីកឆ្អឹងosteosarcoma ជាមហារីកច្រើនកើលើកុមារ និងមនុស្សពេញវ័យអាយុក្រោម២០ឆ្នាំ។ ចំណែកជំងឺ មហារីកឆ្អឹងប្រភេទ Ewing sarcoma ច្រើនកើតលើមនុស្សវ័យចន្លោះពី១០ទៅ២០ឆ្នាំនិងមហារីកឆ្អឹងប្រភេទchondrosarcoma វិញច្រើនកើតលើមនុស្សមានវ័យលើសពី៤០ឆ្នាំ។
មនុស្សក្មេងអាចកើតជំងឺមហារីកឆ្អឹង ព្រោះតែជាវ័យកំពុងលូតលាស់ខ្លាំង ពិសេសពេលដំណាក់កាលវ័យគ្រប់ការ ដែលអាចធ្វើឲ្យមានដុំលូតលាស់នៅឆ្អឹង។ ជំងឺមហារីកទាំងបីខាងលើ មានផលប៉ះពាល់លើកោសិកាផ្សេងៗគ្នា ហើយការព្យាបាលនឹងអាស្រ័យលើប្រភេទនៃជំងឺមហារីកឆ្អឹងដែលអ្នកជំងឺកើតមាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet