ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃដើម្បីកម្ចាត់ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា?
យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖
ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។
យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទងត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។
យកម្រាមដៃចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
យកម្រាមដៃចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។
យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។
ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ និងកណ្តាលមកសង្កត់ថ្នមៗលើសៀតផ្កាទាំងសងខាង រួចអូសមកកាន់គុម្ពត្រចៀក ហើយអូសមកកាន់តំបន់ក្រោយទងត្រចៀក។ បន្ទាប់មកអូសថ្នមៗចុះមកកាន់ចន្លោះឆ្អឹងដងកាំបិត និងអូសតាមចន្លោះឆ្អឹងដងកាំបិតមកកាន់ចំណុចប្រសព្វនៅកណ្តាលទ្រូង ៣ ដង។
បន្ទាប់ពីម៉ាស្សាមុខជំរុញរំហូរទឹករងៃហើយ យើងត្រូវលាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបក្រែមផ្តល់សំណើម ឬសេរ៉ូម ហើយរំលង ២-៣ ថ្ងៃ ចាំម៉ាស្សាបែបនេះម្តងទៀត។
– ការម៉ាស្សាជំរុញរំហូរទឹករងៃពីផ្ទៃមុខអាចជួយ៖
– យើងត្រូវលាងសម្អាតមុខឱ្យស្អាតមុនពេល និងក្រោយពេលម៉ាស្សាជំរុញរំហូរទឹករងៃពីផ្ទៃមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet