សម័យនេះ ស្រីៗយើងមិនតិចនាក់ទេមានប្រដាប់ផ្លុំសក់នៅតាមផ្ទះ។ ប៉ុន្តែស្រីៗគ្នាយើងណាខ្លះ ចេះប្រើវាច្បាស់? មិនមែនចេះតែប្រើលំៗទេ ប្រយ័ត្នធ្វើឲ្យខូចសក់របស់យើង។ “Hello គ្រូពេទ្យ” នឹងប្រាប់កំហុស ១០ យ៉ាង គ្នាយើងមិនបានចាប់អារម្មណ៍ពេលប្រើម៉ាស៊ីនផ្លុំសក់ នាំឲ្យខូចសក់ខ្ទេចអស់។
ចូរកុំប្រើម៉ាស៊ីនផ្លុំពេលសក់នៅសើម ព្រោះងាយធ្វើឲ្យសក់ជ្រុះ។ ជាងនេះទៅទៀតរឹតតែពិបាកច្នៃម៉ូតសក់ប្លែកៗ អំឡុងពេលសក់កំពុងសើម។
ទោះជាគ្នាយើងមានសក់ប្រភេទណាក៏ដោយ គួរប្រើស្ព្រាយការពារកម្ដៅជាប្រចាំ រាល់ពេលប្រើម៉ាស៊ីនផ្លុំសក់។ ត្រូវចាំថា ត្រូវរក្សាគម្លាតម៉ាស៊ីនផ្លុំសក់ ត្រូវចន្លោះពី ៤-៥ សង់ទីម៉ែត្រ ពីសក់។ បើមិនអ៊ីចឹង កម្ដៅ ច្បាស់ជាធ្វើឲ្យសក់ខូចខ្ទេចមិនខាន។
ចូរពិភាក្សាជាមួយអ្នកឯកទេសខាងសម្ផស្ស ដើម្បីផ្ដល់យោបល់ ថាគួរជ្រើសរើសម៉ាស៊ីនប្រភេទណា សក្តិសមនឹងប្រភេទសក់របស់យើង។
គួរប្រើម៉ាស៊ីននៅថ្មី ចៀសវាងម៉ាស៊ីនចាស់ពេក ព្រោះម៉ាស៊ីនចាស់ពេក ផ្ទុកសារធាតុកខ្វក់យ៉ាងច្រើន បើនៅបន្តប្រើរបស់ចាស់បែបនេះ រឹតតែធ្វើឲ្យសក់កខ្វក់ជាងមុន។
ក្រាសសិតសក់ល្អ គួរផលិតពីជាតិនីឡុង សេរាមិច ឬសារធាតុទាំងនេះផ្សំបញ្ចូលគ្នា អាចផ្ដល់សុវត្ថិភាព និងងាយស្រួលសិត ឬច្នៃម៉ូតសក់ ជាងក្រាស់ផលិតពីលោហធាតុ។
ជាធម្មតាម៉ាស៊ីនផ្លុំសក់មានកម្ដៅបីប្រភេទ កម្ដៅទាប មធ្យម និងក្ដៅ។ ហេតុនេះ គ្នាយើងគួរចេះកំណត់សីតុណ្ហភាពម៉ាស៊ីនស្របតាមប្រភេទសក់។ បើមានសក់ស្ដើង គួរកំណត់យកកម្ដៅទាប រាល់ពេលប្រើ បែបនេះសក់មិនស្ងួត មិនបែកចុង។
គួរញែកសក់ជាផ្នែកៗតូចៗ រាល់ពេលផ្លុំសក់ ដើម្បីឲ្យម៉ាស៊ីនបំពេញមុខងារបានល្អ ធ្វើឲ្យសក់ងាយស្ងួត ឬងាយចុះកម្ដៅ។
គួរផ្លុំសក់ ពីគល់ទៅចុងសក់ ធ្វើបែបនេះសក់មើលទៅពេញ និងភ្លឺរលោងស្អាត។
គ្នាយើងអាចគិតថា ក្បាលម៉ាស៊ីនផ្លុំសក់គ្មានប្រយោជន៍ ប៉ុន្តែការពិតទៅ នៅពេលប្រើវា អាចជួយយើងច្នៃម៉ូតសក់បានតាមចិត្ត។
ប្រើម៉ាស៊ីនផ្លុំសក់ អាចធ្វើឲ្យយើងភ័ន្តច្រឡំ គិតថាសក់ស្ងួតទាំងស្រុង ក្រោយមានអារម្មណ៍ថាក្ដៅបន្តិចបន្តួច តែពេលខ្លះ គឺមិនទាន់ស្ងួតទេ ក៏ជាហេតុនាំឲ្យសក់សើមស្រប៉ាប ជាប់ស្បែកក្បាល និងធ្វើឲ្យសក់កាន់តែរួញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet