ថាតើអាអូនមានសុខភាពល្អ ឬខ្សោយ ឬអាចនឹងស្លាប់ក្នុងផ្ទៃជាដើម។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
លោកវេជ្ជបណ្ឌិតបន្តថា ជាទូទៅ ចំនួនចលនារើបម្រះរបស់ទារកដែលម្ដាយទទួលអារម្មណ៍ដឹងមានចំនួនតិចជាង ចលនាធាក់ពោះពិតរបស់ទារក ព្រោះម្ដាយមិនអាចទទួលអារម្មណ៍ដឹងនៅពេលទារកធ្វើចលនាធាក់តិចៗ។ ទារកអាយុពី៦-១៤សប្ដាហ៍ ម៉ាក់ៗមានផ្ទៃពោះមិនទាន់អាចទទួលបានអារម្មណ៍ចលនាទារកបម្រះទេ រហូតដល់ទារកអាយុពី ១៥-២៧សប្ដាហ៍ ទើបស្ត្រីពពោះអាចចាប់ផ្ដើមទទួលបានអារម្មណ៍ចលនាទារកបម្រះកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ម៉ាក់ៗពពោះ គួរជ្រើសរើសពេលវេលាតាមដានចលនារើបម្រះទារកក្នុងផ្ទៃ គឺរើសយកពេលវេលាដែលទារកគេងតិច និងធ្វើចលនាច្រើន។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា ប្រសិនបើទារកមានចលនារើបម្រះតិចជាងចំនួន១០ដង/២ម៉ោង បញ្ជាក់ថា អាអូនក្នុងផ្ទៃអាចខ្សោយ ឬអាចនឹងស្លាប់ ដូចនេះម៉ាក់ៗដែលកំពុងពពោះគ្រប់រូបត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃសុខភាពទារកឲ្យបានច្បាស់លាស់ និងមានវិធានការសង្គ្រោះទារកឲ្យបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet