ញ័រជំងឺបេះដូង( Afib) អាចបណ្ដាលឲ្យបេះដូងលោតញាប់ និងខុសចង្វាក់។ អ្នកជំងឺអាចមានអារម្មណ៍អស់កម្លាំង វិលមុខ ខ្សោយ បែកញើស និងឈឺទ្រូង។ យ៉ាងណាមិញ យើងអាចការបង្ការជំងឺនេះបាន ដោយអនុវត្តតាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
ពពួកភេសជ្ជៈប៉ូវកម្លាំង អាចបង្កើនហានិភ័យនៃជំងឺញ័របេះដូង ជាពិសេសនៅពេលលាយបញ្ចូលគ្នាជាមួយនឹងគ្រឿងស្រវឹង។ ចំណែកឯអាហារបំប៉នដែលមានជាតិកាហ្វេអ៊ីន ក៏មិនស័ក្ដិសមសម្រាប់អ្នកដែលមានជំងឺបេះដូងដែរ។
យោងតាមការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើឈាមរបស់យើងមានកម្រិតជាតិប៉ូតាស្យូមទាប នោះយើងនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺញ័របេះដូង។ ហេតុនេះហើយ ដើម្បីបញ្ចៀសជំងឺញ័របេះដូង យើងគួរតែញ៉ាំផ្លែចេកជាប្រចាំ ពីព្រោះផ្លែឈើមួយប្រភេទនេះ ផ្ទុកទៅដោយជាតិប៉ូតាស្យូម និងសារធាតុចិញ្ចឹមល្អៗជាច្រើនសម្រាប់បេះដូង។ អាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ដទៃទៀត រួមមានផ្លែប៊ឺរ សណ្ដែកខ្មៅ និងប័រសណ្ដែកដី ។
ទន្ទឹមនឹងនេះដែរ ការងូតទឹកត្រជាក់ អាចជំរុញសរសៃប្រសាទ Vagal ដែលជួយឲ្យចង្វាក់បេះដូងរបស់យើងលោតយឺត។ ទោះបីជាស្អំទឹកកកនៅលើថ្ងាស ឬឈរនៅមុខទូរទឹកកកដែលបើកចំហ ក៏អាចជួយឲ្យចង្វាក់បេះដូងរបស់យើងលោតយឺតដូចគ្នា។
គន្លឹះដ៏ល្អបំផុតក្នុងការបង្ការជំងឺញ័របេះដូង គឺការញ៉ាំអាហារត្រឹមត្រូវ និងល្អសម្រាប់បេះដូង ដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិទាំងមូល (Whole grains) និងពពួកប្រូតេអ៊ីនពីរុក្ខជាតិដូចជា សណ្ដែក និងគ្រាប់ផ្លែឈើ។ ម្យ៉ាងវិញទៀត យើងគួរបញ្ចៀសការញ៉ាំប្រៃ ឬផ្អែមពេក ឬពពួកខ្លាញ់ឆ្អែត។
ពិតណាស់ ការហាត់ប្រាណអាចធ្វើឲ្យបេះដូងរបស់យើងរឹងមាំ កាត់បន្ថយស្រ្តេស ស្រកទម្ងន់ និងជួយឲ្យអារម្មណ៍ល្អ។ ប្រសិនបើយើងហាត់ប្រាណជាប្រចាំនោះ យើងអាចនឹងហានិភ័យទាបក្នុងការកើតជំងឺញ័របេះដូងថែមទៀតផង។
ក្នុងករណីដែលយើងស្រេកទឹក ហើយទឹកនោមរបស់យើងពណ៌លឿងចាស់ មានន័យថាយើងអាចនឹងកំពុងតែខ្វះជាតិទឹក ព្រមទាំងងាយប្រឈមនឹងជំងឺញ័របេះដូង។ ហេតុនេះហើយ យើងគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
ដើម្បីបង្ការពីជំងឺញ័របេះដូង គ្នាយើងអាចអនុវត្តវិធីសាស្រ្តងាយៗខាងក្រោមនេះ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet