តោះ! មកស្គាល់អគារទាំង ១០ ដែលខ្ពស់ជាងគេនៅលើពិភពលោក - TrueID

តោះ! មកស្គាល់អគារទាំង ១០ ដែលខ្ពស់ជាងគេនៅលើពិភពលោក

January 18, 2021

បរទេស៖ សព្វថ្ងៃនេះអគារដែលខ្ពស់ៗបាននិងកំពុងតែសាងសង់ជាបន្ដបន្ទាប់ដែលមានអគារខ្លះមានកម្ពស់ខ្ពស់ខ្លាំងដល់ទៅរាប់រយម៉ែត្រក៏មាន ដូចជាអគារដែលខ្ពស់ជាងគេឈ្មោះថា Burj Khalifa ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១០ ។ ខាងក្រោមនេះគឺជាអគារទាំង 10 ដែលខ្ពស់ជាងគេលើលោក ។

១. អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ មានកម្ពស់ ៤៩២ម៉ែត្រ

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃនេះមានកម្ពស់ ៤៩២ ម៉ែត្រ មានចំនួន ១០១ ជាន់ហើយបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០០៨។ ហើយវាបានដើរតួជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្ដរជាតិ អគារនេះរួមមានបន្ទប់សណ្ឋាគារការិយាល័យ សន្និសីទ និងផ្សារទំនើប។

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ
អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ

២. អគារតៃប៉ិ មានកម្ពស់ ៥០៨ម៉ែត្រ

អគារ តៃប៉ិ មួយនេះមានកម្ពស់ ៥០៨ម៉ែត្រ និងមាន ១០១ ជាន់ ដែលត្រូវបានគេចាត់ទុកថាជាអគារខ្ពស់ជាងគេមួយនៅលើលោក វាជាអាគារខ្ពស់បំផុតនៅលើពិភពលោកអស់រយៈពេល ៦ ឆ្នាំ មុនពេកការសាងសង់អគារ Burj Khalifa នៅឌូបៃ។

អគារ តៃប៉ិ
អគារ តៃប៉ិ

៣. អគារ Chinese Zun ប្រទេសចិន​ មានកម្ពស់ ៥០៨ម៉ែត្រ

វាគឺជាអគារពាណិជ្ជកម្មដ៏ធំមួយនៅក្នុងទីក្រុងប៉េកាំង និងជាអគារជាប់ចំណាត់ថ្នាក់ទី ៨ នៅលើពិភពលោកដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨។

អគារ Chinese Zun
អគារ Chinese Zun

៤. អគារមជ្ឈមណ្ឌលហរិញ្ញវត្ថុ Tianjin CTF មានកម្ពស់ ៥៣០ម៉ែត្រ

មជ្ឈមណ្ឌលហរិញ្ញវត្ថុ Tianjin CTF មានទីតាំងស្ថិតនៅក្នុងប្រទេសចិន និងជាប់់ជាអគារខ្ពស់លំដាប់ទី៨ លើលោក អាគារនេះមាន ៩៧ជាន់ដែលត្រូវបានប្រើប្រាស់ក្នុងគោលដៅចម្រុះ។

អគារមជ្ឈមណ្ឌលហរិញ្ញវត្ថុ Tianjin CTF
អគារមជ្ឈមណ្ឌលហរិញ្ញវត្ថុ Tianjin CTF

៥. មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក, សហរដ្ឋអាមេរិក ៥៤១ម៉ែត្រ

អគារពាណិជ្ជកម្មពិភពលោករបស់សហរដ្ធអាមេរិកមួយនេះ មានកម្ពស់ ៥៤១ម៉ែត្រ និងមាន ១០៤ជាន់ ហើយក៏ជាអគារខ្ពស់ជាងគេបំផុតប្រចាំលោកខាងលិចទាំងមូលផងដែរ។ អគារបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៤។មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ ត្រូវបានសាងសង់ជាអាគារមុខងារមួយដើម្បីជំនួសដល់អគារចាស់ដែលបានវាយប្រហារដោយក្រុមភេរវកម្មនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០០១។

មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

៦. អគារ Lotte World Tower, កូរ៉េខាងត្បូង មានកម្ពស់ ៥៥៤ម៉ែត្រ

អគារ Lotte World Tower នេះមានទីតាំងស្ថិតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលមានកម្ពស់ជាង ៥៥៤ម៉ែត្រ និងមានក្លាយជាអគារដែលខ្ពស់ជាងគេលំដាប់ថ្នាក់ទី ៥ នៅលើពីភពលោកផងដែរ។​ អាគារនេះត្រូវបានបញ្ចប់សាងសង់នៅក្នុងខែមីនាឆ្នាំ ២០១៦។ អាគារនេះមាន ១២៣ជាន់ ដែលក្នុងនោះ៦ ជាន់ ស្ថិតនៅក្រោមដី។ អគារ Lotte World Tower ត្រូវបានសាងសង់ដោយមានគុណភាពខ្ពស់បំផុតដើម្បីទប់ទល់នឹងការរញ្ជួយដីដែលមានទំហំរហូតដល់ ៩ រិច្ឆទ័រ។

អគារ Lotte World Tower
អគារ Lotte World Tower

៧. អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុភីងអាន ប្រទេសចិន មានកម្ពស់  ៥៩៩ម៉ែត្រ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីនអាន ស្ថិតនៅក្រុង ប្រទេសចិន មានកម្ពស់ ៥៩៩ ម៉ែត្រមួយនេះ គឺជាអាគារខ្ពស់ជាងគេលំដាប់ទីបួននៅលើពិភពលោក។ អគារនេះត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៥ ។ អគារនេះមាន ១១៥ ជាន់ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីនអានមានមជ្ឈមណ្ឌលសន្និសីទ សណ្ឋាគារ និងកន្លែងលក់រាយជាច្រើន។ 

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុភីងអាន
អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុភីងអាន

៨. អគារ Makkah Royal Clock Tower ប្រទេសអារ៉ាប៊ីសាអ៊ូឌី មានកម្ពស់ ៦០១ ម៉ែត្រ

វាជាអាគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ ដែលមានកម្ពស់ ៦០១ម៉ែត្ររ មានចំនួន ១២០ ជាន់ ជាមជ្ឈមណ្ឌលសន្និសីទ សារមន្ទីរអ៊ីស្លាម និងមានបន្ទប់អធិស្ឋានដែលមានមនុស្សផ្ទុកមនុស្សបានចំនួន ១ម៉ឺននាក់។

អគារ Makkah Royal Clock Tower
អគារ Makkah Royal Clock Tower

៩. Shanghai Tower ប្រទេសចិន មានកម្ពស់៦៣២ ម៉ែត្រ

អគារ Shanghai Tower ជាអាគារខ្ពស់ជាងគេលំដាប់ទី២ លើពិភពលោកនិងជាអគារខ្ពស់ជាងគេនៅប្រទេសចិនដែលមាន ១២១ជាន់ ដែលបានចំណាយពេលសាងសង់ ៨ ឆ្នាំ។ វាមានបន្ទប់សណ្ឋាគារចំនួន ៣២០។

Shanghai Tower
Shanghai Tower

១០. អគារ Burj Khalifa, អារ៉ាប់រួម មានកម្ពស់ ៨២៨ម៉ែត្រ

អគារដែលមានកម្ពស់ ៨២៨ម៉ែត្រ គឺអគារ Burj Khalifa ក្នុងទីក្រុងឌូបៃគឺ ជាអាគារដែលខ្ពស់ជាងគេនៅលើពិភពលោក។ អគារនេះត្រូវបានរចនាឡើងដោយដែកថែប និងបេតុង ដោយស្ថាបត្យករដ៏ល្បីល្បាញ៕

អគារ Burj Khalifa
អគារ Burj Khalifa
ទាក់ទងជាមួយ:
ទីកន្លែងរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...