រោគសញ្ញាមុនមករដូវមួយចំនួនដូចរោគសញ្ញាមានផ្ទៃពោះដំបូងអ៊ឹចឹង ដែលធ្វើស្រីៗយើងដែលមានគ្រួសារហើយច្រឡំ ឬសង្ស័យថាមានផ្ទៃពោះ។ តើអាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ?
មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែលជាអ័រម៉ូនសំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។
កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការកើនឡើងនៃកម្រិតអ័រម៉ូននេះអាចបណ្តាលឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជារោគសញ្ញាមុនមករដូវ។
ប្រសិនបើយើងមានផ្ទៃពោះ រោគសញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោលគឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
អាការៈមុនមករដូវ និងការមានផ្ទៃពោះដំបូងមានលក្ខណៈដូចគ្នាច្រើន ជាពិសេសការធ្លាក់ឈាមពេលស៊ុតកាច់សម្បុកដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ វិធីសាស្រ្តល្អបំផុតក្នុងការបំបាត់មន្ទិលសង្ស័យគឺការធ្វើតេស្តទឹកនោមពិនិត្យផ្ទៃពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet