ជំងឺមហារីកឆ្អឹងកើតឡើងនៅពេលដែលកោសិកាលូតលាស់មិនប្រក្រតីចេញពីខាងក្នុង ឬខាងក្រៅឆ្អឹង ដែលភាគច្រើនលេចឡើងនៅលើឆ្អឹងអាងត្រគាក ឬឆ្អឹងវែងនៃដៃ និងជើង។ តើជំងឺមហារីកឆ្អឹងមានរោគសញ្ញាព្រមានអ្វីខ្លះ ដែលគ្នាយើងគួរប្រុងប្រយ័ត្ន?
ជំងឺមហារីកឆ្អឹងជាប្រភេទជំងឺមហារីកកម្រមួយ ដែលមានតិចជាង១% ក្នុងចំណោមជំងឺមហារីកទាំងអស់។ មូលហេតុបង្កនៃជំងឺនេះ រួមមាន៖
សញ្ញាព្រមានមួយចំនួននៃជំងឺមហារីកឆ្អឹងមាន៖
ការឈឺចាប់ត្រង់ឆ្អឹងស្រួចស្រាល់ និងហើមជារោគសញ្ញាទូទៅមួយនៃជំងឺមហារីកឆ្អឹង។ អាការៈនេះអាចកាន់តែយ៉ាប់យ៉ឺននៅពេលយប់ ដែលធ្វើឲ្យគ្នាយើងពិបាកគេង។
ទន្ទឹមនឹងនេះដែរ បញ្ហាស្រកទម្ងន់ភ្លាមៗ ក៏អាចបញ្ជាក់ពីសញ្ញានៃជំងឺមហារីកឆ្អឹងដូចគ្នា។ មួយវិញទៀត ប្រសិនបើយើងចេះតែមានអាការៈអស់កម្លាំងជាប្រចាំ គួរតែធ្វើការតាមដានឲ្យបានដិតដល់ ឬពិនិត្យសុខភាពដោយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
ចំណែកឯការគាំងសន្លាក់ ដែលធ្វើឲ្យយើងពិបាកដើរ ឬធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ជារោគសញ្ញាមួយនៃជំងឺមហារីកឆ្អឹងដែរ។
ជំងឺមហារីក អាចបណ្ដាលឲ្យមានការលូតលាស់មិនប្រក្រតីនៃកោសិកា ដែលពេលខ្លះអាចលេចចេញជាដុំពកនៅលើឆ្អឹងតែម្ដង។
បច្ចុប្បន្ននេះ អ្នកជំនាញនៅពុំទាន់មានវិធីសាស្ត្រក្នុងការបង្ការជំងឺមហារីកឆ្អឹងបាននៅឡើយទេ។ យ៉ាងណាមិញ ការរកឃើញជំងឺមហារីកប្រភេទនេះបានទាន់ពេលវេលា អាចជួយឲ្យការព្យាបាលទទួលបានជោគជ័យខ្ពស់។ ក្នុងករណីដែលយើងមានរោគសញ្ញាដូចខាងលើ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ក៏ដូចជាស្វែងយល់ពីកត្តាហានិភ័យផ្សេងៗទាក់ទងនឹងជំងឺមហារីកឆ្អឹងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet