បូសជាប្រភេទនៃការបង្ករោគ ដែលកើតឡើងនៅក្នុងគល់រោម។ ជាទូទៅ បូសចាប់ផ្ដើមកើតចេញជាដុំពកក្រហមតូច ប៉ុន្តែនៅពេលដែលរាងកាយរកឃើញការបង្ករោគតូចនោះ វានឹងបញ្ជូនកោសិកាឈាមសទៅវាយប្រហារ ទើបដុំពកអាចចាប់ផ្ដើមវិវត្តទៅជាអាប់សែធំមួយដែលមានខ្ទុះ។ ការបង្ករោគ អាចមានការឈឺចាប់ ជាពិសេសនៅពេលដែលដុំពកកើតនៅបរិវេណប្រដាប់បន្តពូជ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ
ចំពោះបូសដែលកើតនៅបរិវេណប្រដាប់ភេទ ច្រើនតែមានការយល់ច្រឡំថា ជាការរលាកដោយការកោររោមជាដើម។ យ៉ាងណាមិញ ស្រីៗយើងអាចតាមដានរោគសញ្ញាមួយចំនួននៃការកើតបូសនៅតំបន់ពិសេស ដូចខាងក្រោម៖
ជាក់ស្ដែង មិនមានការកំណត់ថាបូសត្រូវការរយៈពេលយូរប៉ុនណាក្នុងការវិវត្តនៅតំបន់ពិសេសនោះទេ។ សម្រាប់អ្នកខ្លះ បូសអាចលេចចេញជាបូសតូចមួយនៅលើទ្វារមាស ឬកន្លែងមានផ្នត់ស្បែកនៃក្រលៀន ហើយវានឹងបាត់ទៅវិញ ដោយមិនចាំបាច់ព្យាបាលនោះទេ។ ឯអ្នកខ្លះទៀត អាចកើតបូសនៅលើទ្វារមាសដែលវិវត្តទៅជាធំទៅៗ និងមានខ្ទុះក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។
យើងអាចកម្ចាត់បូសដោយខ្លួនឯងបាន អាស្រ័យលើទីតាំង។ ក្នុងករណីដែលកើតបូសនៅលើទ្វារមាស កន្លែងផ្នត់ស្បែកនៃក្រលៀន ឬគូទ យើងអាចស្អំកំណាត់ក្ដៅឧណ្ហៗនៅកន្លែងដែលឆ្លងមេរោគ ដើម្បីឲ្យមេរោគរំកិលទៅផ្ទៃខាងលើនៃជាលិកា ធ្វើឲ្យស្បែកទន់ បំបាត់ការឈឺចាប់ ព្រមទាំងជួយឲ្យបូសឆាប់ធ្លាយ។ យើងអាចស្អំបានច្រើនដងក្នុងមួយថ្ងៃ ហើយនៅពេលដែលបូសមានមុខ ចូរលាងសម្អាតបរិវេណនោះ ជាមួយនឹងសាប៊ូ និងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ ចូរបិទបង់រុំរបួសរលុងៗ ជារៀងរាល់ពេលដែលយើងសម្អាតបរិវេណកើតបូស ដើម្បីការពារខ្ទុះធ្លោយ ក៏ដូចជាជៀសវាងប្រឡាក់សំលៀកបំពាក់។ មិនតែប៉ុណ្ណោះ គ្នាយើងចាំបាច់ត្រូវលាងដៃនៅមុន និងក្រោយពេលសម្អាតខ្ទុះ។
ប្រសិនបើបូសមានការវិវត្តដូចខាងក្រោម យើងគប្បីពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet