អាចប្រើលើCrush បាន! វិធី៥យ៉ាង ដែលធ្វើឱ្យមនុស្សប្រុស កាន់តែចាប់ចិត្តលើអ្នក យ៉ាងងប់ងល់ - TrueID

អាចប្រើលើCrush បាន! វិធី៥យ៉ាង ដែលធ្វើឱ្យមនុស្សប្រុស កាន់តែចាប់ចិត្តលើអ្នក យ៉ាងងប់ងល់

July 8, 2021

យល់ដឹង៖ការដែលធ្វើឱ្យមនុស្សប្រុសមកលង់ស្រលាញ់​ វាមិនមែនជារឿង ដែលពិបាកនោះទេប៉ុន្តែការដែលធ្វើឱ្យមនុស្សប្រុស កាន់តែចាប់ចិត្តកាន់តែខ្លាំង នៅពេលដែលស្រលាញ់គ្នានោះ ទើបជារឿងដែលពិបាក ព្រោះនៅពេលដែលស្រលាញ់គ្នា មនុស្សប្រុសភាគច្រើន តែងតែកាត់បន្ថយការស្រលាញ់របស់ពួកគេ។

ដូច្នេះហើយមនុស្សស្រីប្រសិនបើចង់ឱ្យមនុស្សប្រុស កាន់តែចាប់ចិត្ត និងស្រលាញ់កាន់តែខ្លាំងបន្ទាប់ពីចាប់ផ្តើមស្រលាញ់គ្នាហើយនោះ អ្នកគួរតែប្រើវិធីសាស្ត្រ ដែលមាននៅខាងក្រោមនេះដើម្បីធ្វើឱ្យមនុស្សប្រុស កាន់តែចាប់ចិត្តលើអ្នក យ៉ាងងងប់ងល់និងមិនងាយដកចិត្តវិញបានឡើយ។

វិធី៥យ៉ាងដែលធ្វើឱ្យមនុស្សប្រុសកាន់តែចាប់ចិត្តលើអ្នក យ៉ាងងប់ងល់៖

១. តែងតែទៀងពេលវេលា រាល់ពេលមានការណាត់ជួប

រូបតំណាង
រូបតំណាង

ទោះមនុស្សប្រុសមិនរអ៊ូនៅពេលដែលអ្នកយឺតពេលវេលា ក្នុងណាត់ជួបក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ មិនសូវពេញចិត្តអ្នក ត្រង់ចំណុចនេះដែរដូច្នេះហើយ ការទៀងពេលវេលា ក្នុងការណាត់ជួប​​ វាក៏ជាអ្វីមួយ ដែលធ្វើឱ្យមនុស្សប្រុសបានមើលឃើញថាអ្នក គឺជាមនុស្សស្រី ដែលមានទំនួលខុសត្រូវខ្ពស់ ជាពិសេស វាក៏ធ្វើឱ្យមនុស្សប្រុស កាន់ពេញចិត្ត និងស្រលាញ់អ្នកយ៉ាងងប់ងល់ ទៀតផង។

២. និយាយជាមួយគេ ដោយប្រើកែវភ្នែកសម្លឹងមើលគេ

រូបតំណាង
រូបតំណាង

កែវភ្នែករបស់មនុស្សស្រីអាចទម្លុះបេះដូងរបស់ មនុស្សបានយ៉ាងងាយ ដោយអ្នកគ្រាន់តែ ប្រើប្រាស់ការនិយាយជាមួយគេដោយប្រើកែវភ្នែក សម្លឹងមើលទៅកែវភ្នែកគេនោះ វាគឺជាអ្វីដែលធ្វើឱ្យមនុស្សប្រុសកាន់តែលង់ចិត្ត និងដកចិត្តមិនរួច ពីអ្នកបានឡើយ។ ជាពិសេស ការនិយាយដោយសម្លឹងមើលទៅភ្នែកគេវាក៏ជាអ្វីដែលធ្វើឱ្យគេ មើលឃើញថា អ្នកពិតជាបានផ្តល់តម្លៃ និងភាពសំខាន់ទៅឱ្យគេខ្លាំងណាស់ ទើបធ្វើឱ្យមនុស្សប្រុស កាន់តែស្រលាញ់អ្នកយ៉ាងងប់ងល់។

៣.ធ្វើជាអ្នកស្តាប់ដ៏ល្អ

រូបតំណាង
រូបតំណាង

ភាពទាក់ទាញចិត្ត ដែលធ្វើឱ្យមនុស្សប្រុស កាន់តែចាប់ចិត្ត ចាប់អារម្មណ៍លើយ៉ាងងងប់ងល់នោះ គឺមនុស្សស្រីត្រូវតែរៀនធ្វើខ្លួន ឱ្យក្លាយទៅជាអ្នកស្តាប់ ដ៏ល្អម្នាក់ លើសពីនេះ ការដែលអ្នកធ្វើជាអ្នកស្តាប់ដ៏ល្អ វាបានធ្វើឱ្យមនុស្សប្រុសកាន់តែមានអារម្មណ៍ល្អ ​គ្រប់ពេលដែលបាននៅក្បែរអ្នក ព្រោះពួកគេគិតថាអ្នកគឺជាមនុស្សស្រីម្នាក់ ដែលគេអាចផ្អែកស្មាលើបាន នៅពេលដែលគេមានបញ្ហា ដូច្នេះហើយមនុស្សប្រុសនឹងចាប់ផ្តើម ងប់ងល់នឹងអ្នកជាខ្លាំង នៅពេលដែលអ្នកធ្វើជាអ្នកស្តាប់ ដ៏ល្អម្នាក់។

៤. កុំព្យាយាមសួរជីកកាយរឿងសង្សារចាស់គេ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកចង់ឱ្យគេកាន់តែស្រលាញ់ និងចាប់ចិត្តមកលើអ្នក កាន់តែងប់ងល់នោះគឺដាច់ខាត អ្នកមិនត្រូវព្យាយាមជីកកាយ សួររឿងអ្នកចាស់គេឡើយ ព្រោះការដែលអ្នក មិនព្យាយាមសួរនេះហើយដែលវាបង្ហាញ ឱ្យមនុស្សប្រុសបានមើលឃើញថា អ្នកគឺជាមនុស្សស្រីម្នាក់ ដែលយល់ពីគេបានច្រើននិងមិនគាបសង្កត់ លើពួកគេដែលវាជាហេតុធ្វើឱ្យមនុស្សប្រុស កាន់តែស្រលាញ់អ្នក យ៉ាងងប់ងល់។

៥. ជួយចេញលុយគេពេលដែលមានការណាត់ជួបម្តងៗ

រូបតំណាង
រូបតំណាង

ការជួយចេញលុយមនុស្សប្រុសនៅពេលដែលមានការណាត់ជួបម្តងៗ វាគឺជាអ្វី ដែលធ្វើឱ្យមនុស្សបានមើលឃើញថាអ្នកគឺជាមនុស្សស្រី ដែលមានទំនួលខុសត្រូវ មានភាពថ្លៃថ្នូរ និងមិនអាត្មានិយមម្យ៉ាងវិញ បើទោះបីជាគេ មិនព្រមឱ្យអ្នក ចេញក៏ដោយ តែវាក៏ធ្វើឱ្យមនុស្សប្រុស បានមើលឃើញ ពីចំណុចល្អរបស់អ្នកដែរ។ លើសពីនេះ មនុស្សប្រុស គេក៏កាន់តែចាប់ចិត្ត និងចាប់អារម្មណ៍ ទៅលើអ្នកកាន់តែខ្លាំង ហើយក៏កាន់តែស្រលាញ់អ្នក យ៉ាងងប់ងល់ ទៀតផង៕

ប្រភព៖​ phunuvagiadinh.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...