ស្រឡាញ់​ខ្លាំង ហួងហែងខ្លាំងបាន តែសូមកុំឲ្យ​មាន​ពាក្យ​ថា «ពេក» - TrueID

ស្រឡាញ់​ខ្លាំង ហួងហែងខ្លាំងបាន តែសូមកុំឲ្យ​មាន​ពាក្យ​ថា «ពេក»

March 8, 2021

ស្នេហាគឺត្រូវការការស្រឡាញ់បារម្ភ និងយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក ចេះយល់ពីគ្នា ផ្តល់តម្លៃពេលវេលា​ចំពោះ​គ្នា នោះនឹងធ្វើឳ្យស្នេហាកាន់តែមានភាពស្រស់បំព្រង។ ជាមួយគ្នានេះផងដែរសេចក្ដីស្នេហាខ្លះក៏ត្រូវការ ការហួងហែង បារម្ភខ្លះៗដែលនេះជាការបង្ហាញពីទំហំនៃក្ដីស្រឡាញ់កាន់តែខ្ពស់ចំពោះដៃគូក៏ប៉ុន្តែការហួងហែង​ដាច់ខាត​មិនត្រូវ​លើស​ខ្លាំងនោះទេព្រោះវានឹងក្លាយទៅជាសម្ពាធមួយយ៉ាងធ្ងន់ធ្ងរទៅលើដៃគូរបស់ខ្លួន។ហើយគេ​នឹង​មានអារម្មណ៍ហត់នឿយចំពោះស្នេហាមួយនេះបន្តិចម្ដងៗ  រហូតអាចឈានដល់ការអស់សេចក្ដីស្រឡាញ់​តែម្ដង​ក៏​មានដែរ។

រូបតំណាង
រូបតំណាង

ជាការពិតណាស់ដែលមនុស្សស្រឡាញ់គ្នា គឺត្រូវមានការបារម្ភហួងហែងខ្លះ គឺជារឿងធម្មតាចំពោះទំនាក់ទំនងស្នេហា ប៉ុន្តែអ្នកត្រូវចាំថា អ្វីក៏ដោយបើសិនជាមានពាក្យថាពេក នោះប្រាកដណាស់ថាសេចក្ដីទុក្ខនឹងតាមមកពីក្រោយ។ ហើយស្នេហាក៏ដូចគ្នា គ្មានអ្នកណាអាចទ្រាំបានទេ នៅពេលដែលដៃគូរបស់ខ្លួនមានការបារម្ភ ហួងហែងជ្រុលហួស​ហេតុ​ដូចជា សូម្បីតែទៅដើរទៅណាបន្តិចជាមួយមិត្តភក្ដិក៏មិនបាន ធ្វើខ្លួនស្អាតៗចេញក្រៅម្នាក់ឯងក៏មិនបាន​ជាដើម។​

បើសិនជាឈានដល់ដំណាក់កាលបែបនេះ ការស្រឡាញ់ដែលធ្លាប់មានដល់ទៅមួយរយ ក៏នឹងអាចធ្លាក់ដល់សូន្យ​បាន​ ព្រោះដៃគូរបស់អ្នកនឹងមានអារម្មណ៍ថា ធុញថប់។ គេមិនអាចមានសេរីភាពលើជីវិតរបស់គេដោយខ្លួនឯង ធ្វើអ្វី​ដែលខ្លួនចង់ធ្វើមិនបាន គឺនោះហើយជាសេចក្ដីបញ្ចប់របស់ស្នេហា។ 

របតំណាង
របតំណាង

ស្រឡាញ់ខ្លាំងជារឿងដែលត្រូវផ្ដល់ឳ្យដៃគូ ដើម្បីមានភាពជឿជាក់លើស្នេហា ការយកចិត្តទុកដាក់នឹងកាន់តែធ្វើឳ្យ​ស្នេហា​មានសុភមង្គល ការបារម្ភហួងហែងតិចតួច នឹងធ្វើឳ្យដៃគូមានអារម្មណ៍ថា ខ្លួនកាន់តែមានតម្លៃ ប៉ុន្តែសូមកុំ​មាន​តឹងរឹងខ្លាំងពេកដែលជាហេតុនាំឳ្យស្នេហាគ្មានលំនឹង។ ចូរប្រាប់ឬបង្រៀនខ្លួនឯងក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឳ្យបានល្អ ចេះផ្ដល់ពេលវេលាផ្ទាល់ខ្លួនឳ្យដៃគូ នឹងចេះបើកចិត្តទូលាយសម្រាប់គេឳ្យបានច្រើន នោះស្នេហានឹងគ្មានភាពតានតឹងដាក់គ្នាឡើយ ហើយក៏ជាគន្លឹះ​ឈាន​ទៅរកសុភមង្គលផងដែរ៕

រូបតំណាង
រូបតំណាង
ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...