ទោះបីជាស្រ្តេស និងថប់បារម្ភមិនបង្កជាអាលែកហ្ស៊ីដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែបញ្ហាទាំង២នេះ អាចជំរុញ ឬធ្វើឲ្យអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែប៉ះពាល់ប្រព័ន្ធភាពស៊ាំ។
ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងស្រ្តេស និងអាលែកហ្ស៊ី៖
ស្រ្តេសជាវិធីដែលរាងកាយប្រតិកម្មទៅនឹងស្ថានភាពដែលគ្រោះថ្នាក់។ ក្រពេញ Adrenal ផលិត អ័រម៉ូន Cortisol ហើយជាលទ្ធផល ចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ហើយលំហូរឈាមកើនឡើងដល់ខួរក្បាល។ កត្តានេះអាចនាំឲ្យមានការក្រហាយទ្រូង សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពជាច្រើនទៀត។
ទន្ទឹមនឹងនេះដែរ ស្រ្តេសរ៉ាំរ៉ៃ និងការកើនឡើងនៃអ័រម៉ូន Cortisol ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ ដែលជាហេតុបណ្ដាលឲ្យកើតមានអាលែកហ្ស៊ីផងដែរ។ លើសពីនេះ រាងកាយបញ្ចេញអ័រម៉ូន Histamines នៅពេលដែលយើងស្រ្តេស ព្រមទាំងបង្កើនកម្រិតអ័រម៉ូន Histamines នៅក្នុងចរន្តឈាម ដែលអាចធ្វើឲ្យរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង។
ស្រ្តេសជាវិធីដែលរាងកាយប្រតិកម្មទៅនឹងស្ថានភាពដែលគ្រោះថ្នាក់។ ក្រពេញ Adrenal ផលិត អ័រម៉ូន Cortisol ហើយជាលទ្ធផល ចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ហើយលំហូរឈាមកើនឡើងដល់ខួរក្បាល។ កត្តានេះអាចនាំឲ្យមានការក្រហាយទ្រូង សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពជាច្រើនទៀត។ទន្ទឹមនឹងនេះដែរ ស្រ្តេសរ៉ាំរ៉ៃ និងការកើនឡើងនៃអ័រម៉ូន Cortisol ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ ដែលជាហេតុបណ្ដាលឲ្យកើតមានអាលែកហ្ស៊ីផងដែរ។ លើសពីនេះ រាងកាយបញ្ចេញអ័រម៉ូន Histamines នៅពេលដែលយើងស្រ្តេស ព្រមទាំងបង្កើនកម្រិតអ័រម៉ូន Histamines នៅក្នុងចរន្តឈាម ដែលអាចធ្វើឲ្យរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet