រដូវមិនទៀង ធ្វើឲ្យស្រីៗយើងពិបាកកំណត់ថាខ្លួនមានផ្ទៃពោះឬអត់ ឬពេលណាដែលមានការបញ្ចេញមេជីវិតញី? ពិតណាស់ វដ្ដរដូវធម្មតារបស់ស្រីៗភាគច្រើនមានរយៈពេល២៨ថ្ងៃ ហើយចំណែកការមករដូវមិនទៀងទាត់ គឺមានរយៈពេលតិចជាង២៤ថ្ងៃ ឬច្រើនជាង៣៨ថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមករដូវមិនទៀង គ្នាយើងអាចសង្កេតមើលសញ្ញានៃការមានផ្ទៃពោះខាងក្រោមនេះ ជំនួសឲ្យការបាត់រដូវ។
ឈាមកកំណើតមិនមានធ្លាក់កំណកឈាម ដូចទៅនឹងការមករដូវធម្មតាឡើយ ហើយឈាមនេះមានសភាពតិចតួច។ ស្របពេលដែលឈាមរដូវមានពណ៌ក្រហម ឈាមកកំណើតមានពណ៌ផ្កាឈូក ឬត្នោត និងធ្លាក់មកត្រឹមតែ១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ។
ដោយសារតែការប្រែប្រួលអ័រម៉ូន ចង្អោរជារោគសញ្ញាទូទៅបំផុតនៃការពពោះដំបូង ដោយជារឿយៗ អាការៈនេះចាប់ផ្ដើមនៅរយៈពេលពីរសប្ដាហ៍បន្ទាប់ពីការបង្កកំណើត។ កម្រិតជាតិស្ករទាបក្នុងឈាមនៅពេលព្រឹក ច្រើនតែមានប្រតិកម្មជាមួយអ័រម៉ូន ដែលនាំឲ្យមានការចង្អោរញឹកញាប់នៅពេលព្រឹក។
ស្រីៗយើងខ្លះ អាចប្រឈមនឹងផលប៉ះពាល់នៃអ័រម៉ូនពពោះនៅលើសុដន់ ដែលអាចធ្វើឲ្យសុដន់ប្រែទៅជាហើម ឬឈឺចាប់។
អំឡុងពេលពពោះដំបូង រាងកាយរបស់យើងនឹងមានការប្រែប្រួល ដើម្បីសម្របខ្លួនទៅនឹងទារកក្នុងផ្ទៃ ដែលកត្តានេះ អាចនាំឲ្យយើងមានអារម្មណ៍អស់កម្លាំង។
ថ្វីត្បិតតែរោគសញ្ញាមួយចំនួនខាងក្រោម មិនសូវកើតឡើងនៅក្នុងរយៈពេលពីបីសប្ដាហ៍ដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចនឹងកើតឡើងនៅអំឡុងត្រីមាសទី១៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet