មកដឹងពីវិធីសាស្រ្តមួយចំនួនដើម្បីការពារសុខភាពផ្លូវចិត្តរបស់អ្នកក្នុងអំឡុងស្ថានភាពកូវីដ ១៩ នេះ - TrueID

មកដឹងពីវិធីសាស្រ្តមួយចំនួនដើម្បីការពារសុខភាពផ្លូវចិត្តរបស់អ្នកក្នុងអំឡុងស្ថានភាពកូវីដ ១៩ នេះ

December 12, 2020

ក្នុងស្ថានការណ៍ដ៏សែនតានតឹងនាពេលបច្ចុប្បន្នជាមួយបញ្ហាលកទី២ នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ប្រជាជន ភាគច្រើនកំពុងជួបប្រទះបញ្ហាជាច្រើនតាំងពីបញ្ហាសុខភាពរហូតដល់បញ្ហាសេដ្ឋកិច្ច។ការការពារសុខភាពផ្លូវកាយកុំឱ្យឆ្លងកូវីដ១៩ ពិតជារឿងដ៏ពិបាកណាស់ទៅហើយតែការពារជំងឺផ្លូវចិត្តដែលជះឥទ្ធិពលពីបញ្ហាសង្គមនេះកាន់តែសែនពិបាក។

អត្ថបទនេះត្រូវបានដកស្រង់ពីការជួយក៏ដូចជាមតិទាក់ទងនឹងវិធីសាស្រ្តមួយចំនួនដើម្បីឱ្យយើងទាំងអស់គ្នាត្រៀមជាស្រាច់ ក្នុងការការពារសុខភាពផ្លូវចិត្តរបស់យើង៖

១. កុំបង្កើនអារម្មណ៍ភ័យខ្លាច(Don't Panic): ជាក់ស្តែងយើងទាំងអស់បារម្ភខ្លាំងណាស់រាល់ពេលចេញទៅក្រៅម្តងៗព្រោះយើងមិនបានដឹងថាអ្នកណាម្នាក់មានផ្ទុកឬ បានឆ្លងមេរោគ Covid-19 នេះ ដូច្នេះសូមអ្នកទាំងអស់គ្នារក្សាជំហរក្នុងការការពារសុខភាព និងចៀសវាងការបង្កើនអារម្មណ៍ភ័យខ្លាចខ្លាំងរហូតដល់មិនហ៊ានប្រកបរបររកទទួលទាន។ត្រូវចាំថាការអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលពិតជាអាចជួយការពារយើងពី Covid-19។

២. ចូលរួមជាកម្លាំងចិត្ត(Be Supportive): ប្រសិនបើអ្នកទាំងអស់គ្នាស្គាល់នរណាម្នាក់ដែលបានឆ្លងCovid-19 សូមអ្នកទាំងអស់គ្នាជួយផ្តល់កម្លាំងចិត្ត ដោយសារសួរសុខទុក ឬ ការជូនពរ ព្រោះកត្តាផ្លូវចិត្តនេះពិតជាអាចជួយពន្លឺនសុខភាពរបស់អ្នកជំងឺឱ្យឆាប់ជាសះស្បើយ។ ជាពិសេសសូមកុំរើសអើងអ្នកជំងី Covid-19 ព្រោះគ្មានអ្នកណាម្នាក់ចង់ឆ្លងជំងីនេះទេ។

រូបតំណាង
រូបតំណាង

៣. ការពារ (Watch Yourself): ដោយសារបញ្ហាសង្គមនាពេលបច្ចុប្បន្នក្នុងសម័យ Covid-19 នេះបានធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពប្រជាជនទូទៅដូច្នេះសូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពផ្លូវចិត្តដែលអាចកើតឡើងនាពេលក្រោយ។ ប្រសិនបើអ្នកទាំងអស់គ្នាទទួលរងសម្ពាធផ្លូវចិត្តណាមួយដែលខុសពីប្រក្រតីសូមស្វែងរកជំនួយពីសមាជិកគ្រួសារ ឬ មិត្តភក្តិ ឬណែនាំទៅជួយផ្ទាល់ជាមួយអ្នកមានជំនាញខាងផ្នែកខុសភាពផ្លូវចិត្តដើម្បីធ្វើការប្រឹក្សាយោបល់ ព្រោះឥទ្ធិពលនេះអាចបណ្តាលឱ្យទៅជាជំងឺផ្លូវចិត្តផ្សេងទៀត។ 

ដូច្នេះក្រុមការងារ Khmerload យើងខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាពិតជាអាចរក្សាជំហររឹងមាំប្រឆាំងជាមួយ Covid-19៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...