ដំរី​ ២៨ក្បាល​ត្រូវ​គេ​ធ្វើ​តេស្តរក​វីរុស​​កូវីដ១៩ ក្រោយតោ​មួយ​ងាប់ និងខ្លា​ប្រមាណ​ ២១ក្បាល មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ - TrueID

ដំរី​ ២៨ក្បាល​ត្រូវ​គេ​ធ្វើ​តេស្តរក​វីរុស​​កូវីដ១៩ ក្រោយតោ​មួយ​ងាប់ និងខ្លា​ប្រមាណ​ ២១ក្បាល មាន​វិជ្ជមាន​វីរុស​កូវីដ ១៩

June 10, 2021

អនុរក្សព្រៃម្នាក់នៅតំបន់អភិរក្សព្រៃTamil Nadu ភាគខាងត្បូង កាលពីថ្ងៃពុធ បាននិយាយថា៖ "បន្ទាប់ពីសត្វតោ​នៅក្នុងសួនសត្វ ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ យើងត្រូវបានស្នើសុំឱ្យ​ធ្វើតេស្តដំរី ដំរី​មិន​មាន​រោគ​សញ្ញា​អ្វីទេ តែ​ការ​ធ្វើតេស្តនេះ គឺជាវិធានការបង្ការទុកជាមុន"។ ដំរីចំនួន២៨ក្បាល រួមទាំងកូនគោពីរក្បាល ត្រូវបានគេ​យក​សំណាក​ពីរន្ធច្រមុះ និងរន្ធគូថ។

ដំរីនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានគេធ្វើតេស្ត៍សរក​មើលវីរុសCovid-19 បន្ទាប់ពីសត្វតោមួយក្បាលបានស្លាប់ដោយសារវីរុសនេះ។ ប្រភពរូបភាព៖ AFP
ដំរីនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានគេធ្វើតេស្ត៍សរក​មើលវីរុសCovid-19 បន្ទាប់ពីសត្វតោមួយក្បាលបានស្លាប់ដោយសារវីរុសនេះ។ ប្រភពរូបភាព៖ AFP

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកChennai's the New Indian Express បានរាយការណ៍ថា សត្វតោអាស៊ីដ៏កម្រនៅ សួនសត្វVandalur ក្នុងរដ្ឋTamil Nadu ដែលមានអាយុ៩ឆ្នាំមួយ​ក្បាល បានស្លាប់កាលពីដើមខែមិថុនា បណ្តាល​ពីវីរុសកូវិដ១៩។សត្វតោស្លាប់នេះ គឺ​ក្នុង​ចំណោម​តោ​៩​ក្បាលដែល​មាន​លទ្ធផលតេស្តវីជ្ជមានកូវីដ១៩ខណៈ​ពួកវា​២ក្បាល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ថ្មីៗនេះក្រៅពីសត្វដំរី និង​តោខ្លា​ក៏​ត្រូវបានគេ​ធ្វើ​តេស្តរក​កូវីដ១៩ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកPress Trust of India បាន​រាយការណ៍ថា សត្វខ្លាប្រមាណ២១ក្បាលនៅក្នុងសួនសត្វមួយ នៅភាគខាងកើតនៃរដ្ឋJharkhand បានទទួលការធ្វើតេស្តវីរុសកូវីដ១៩កាលពីសប្តាហ៍មុន បន្ទាប់ពីសត្វខ្លាអាយុ ១០ឆ្នាំដែលមានគ្រុនក្តៅ ហើយបាន​ស្លាប់​។

ទោះជាយ៉ាងណាក្តីសេចក្តីរាយការណ៍ខាងលើនេះ ពុំបាន​បញ្ជាក់ថាតើសត្វតោដែល​ស្លាប់បន្ទាប់ពីគ្រុនក្តៅនោះមាន​វិជ្ជមាន​វីរុស​កូវីដ១៩​ឬយ៉ាងណានោះទេ។ សេចក្តីរាយការណ៍បានឱ្យដឹងថា សត្វខ្លាដែលគេបានធ្វើតេស្តរក​កូវីដ១៩ទទួលបានលទ្ធផលអវិជ្ជមាន​​ ពីតេស្តរហ័ស ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេក៏កំពុងរងចាំលទ្ធផលពីតេស្ត RT-PCR។

សារព័ត៌មាន businesstoday នៃប្រទេស​ឥណ្ឌា បាន​រាយការណ៍ថា វេជ្ជបណ្ឌិត Shirish Upadhye នាយកមជ្ឈ​មណ្ឌល​ស្រាវជ្រាវ និងបណ្តុះបណ្តាលសត្វព្រៃ (WRTC) បាននិយាយថា ៖ "សត្វខ្លា និងសត្វតោ៨ ក្បាលត្រូវបាន​គេ​ធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស នៅសួនសត្វBronx"។

គួរ​ជម្រាបថា វីរុសកូវីដ១៩ ត្រូវបានរកឃើញនៅក្នុង សត្វឆ្កែ និងឆ្មាផងដែ នៅហុងកុង។ ហើយចាប់តាំង​ពី​មាន​ការ​រីករាល​ដាល​មក កូវី19បានវាយប្រហារទៅពាសពេញពិភពលោកដោយបានសម្លាប់មនុស្សជាង 3,7 លាននាក់ និង​បាន​បំផ្លាញសេដ្ឋកិច្ច​ពិភព​លោក​យ៉ាង​ធ្ងន់ធ្ងរ៕

ប្រភព៖ channelnewsasia

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...