ស្រីៗយើងជាច្រើនជួបប្រទះអាការៈហើមពោះ ឈឺក្បាល និងឈឺពោះអំឡុងពេលមករដូវ។ រោគសញ្ញាមួយទៀត គឺឈឺខ្នងផ្នែកខាងក្រោម ក៏ឧស្សាហ៍កើតដូចគ្នា។ ថ្វីត្បិតតែការឈឺចាប់នេះ ជាផ្នែកមួយនៃរោគសញ្ញាមុនពេលមករដូវ (PMS) ក៏ពិតមែន ប៉ុន្តែអាការៈមួយនេះ ក៏អាចបង្កឡើងដោយជំងឺមួយចំនួន ដូចជាជំងឺendometriosis (ជាស្ថានភាពឈឺចាប់រ៉ាំរ៉ៃ ដែលជាលិកាស្រដៀងនឹងភ្នាសក្នុងស្បូនចាប់ផ្ដើមលូតលាស់ខាងក្រៅស្បូន) ផងដែរ។
អ័រម៉ូនProstaglandins អាចជាមូលហេតុបង្ក ពីព្រោះថាអ័រម៉ូននេះ ជាសារធាតុគីមីដែលបណ្ដាលឲ្យមានរោគសញ្ញាជាច្រើនពាក់ព័ន្ធនឹងការមករដូវ ជាមួយនឹងការធ្វើសំយោគដោយជាលិកាជាច្រើនក្នុងរាងកាយ។ ទន្ទឹងនឹងនេះដែរ អ័រម៉ូនProstaglandinsជំរុញការកន្ត្រាក់នៃសាច់ដុំស្បូន ដើម្បីឲ្យជ្រុះស្រទាប់ស្បូនអំឡុងពេលមករដូវ ហើយការកន្ត្រាក់ខ្លាំង អាចនាំឲ្យយើងឈឺខ្នងផ្នែកខាងក្រោម។
ចំពោះបញ្ហាចុកពោះ និងឈឺខ្នងផ្នែកខាងក្រោម អាចបណ្ដាលមកពីមូលហេតុមួយចំនួនខាងក្រោម៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet