អាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង (Angina) មិនមែនជាជំងឺឡើយ ប៉ុន្តែវាជាបណ្ដុំរោគសញ្ញាដែលកើតឡើងនៅពេលដែលសាច់ដុំបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់។ រោគសញ្ញាចម្បងគឺឈឺទ្រូង និងអមដោយរោគសញ្ញាដទៃទៀត។ កត្តានេះអាចមានភាពខុសគ្នា អាស្រ័យលើអាយុ ភេទ និងប្រភេទនៃការខ្វះឈាមទៅចិញ្ចឹមបេះដូង។
បញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើតឡើង ប្រសិនបើសរសៃឈាមតូចចង្អៀត ឬស្ទះ ហើយរោគសញ្ញាទូទៅមានដូចខាងក្រោម៖
ស្ត្រីអាចមានរោគសញ្ញាខ្វះឈាមទៅចិញ្ចឹមបេះដូងដូចទៅនឹងបុរសដែរ ប៉ុន្តែអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ ជាមួយគ្នានេះដែរ ស្ត្រីងាយនឹងកើតមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង ដោយសារតែជំងឺសរសៃឈាមតូចៗ ធ្វើឲ្យស្ទះសរសៃឈាមបេះដូង។ ជាលទ្ធផល ស្រីៗយើងមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូងញឹកញាប់ដូចបុរសដែរ ប៉ុន្តែប្រឈមនឹងអាការៈគាំងបេះដូងតិចជាង។ ការឈឺទ្រូងនៅតែជារោគសញ្ញាទូទៅបំផុត ប៉ុន្តែរោគសញ្ញាដទៃទៀតដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រីមានដូចជា៖
ហានិភ័យនៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។ ជាទូទៅ វាកើតឡើងចំពោះបុរសដែលមានអាយុលើសពី៤៥ឆ្នាំ និងស្ត្រីដែលមានអាយុលើស៥៥ឆ្នាំ។ យ៉ាងណាមិញ អាការៈដកដង្ហើមខ្លីៗច្រើនតែកើតឡើងមនុស្សចាស់ ហើយរោគសញ្ញាផ្សេងទៀតមានដូចខាងក្រោម៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet