ហេតុអី​គេ​តែងតែ​​ធ្វើ​ «សម្លចាប់​ឆាយ​» នាឱកាស​បុណ្យ​ចូល​​ឆ្នាំ​ចិន​​? - TrueID

ហេតុអី​គេ​តែងតែ​​ធ្វើ​ «សម្លចាប់​ឆាយ​» នាឱកាស​បុណ្យ​ចូល​​ឆ្នាំ​ចិន​​?

February 6, 2021

នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំចិននេះ ប្រជាជនចិន ឬអ្នកជាប់សែចិនភាគច្រើនមិនភ្លេចទេ គឺជាការបៀបចំធ្វើម្ហូប​ប្រពៃណី​ចិន ដើម្បីទទួលឆ្នាំថ្មី ដោយក្នុងនោះយើងតែងឃើញមានម្ហូបពិសេសម្យ៉ាងគឺ "សម្ល​ចាប់ឆាយ" ។

បុណ្យចូលឆ្នាំ​ចិន​គឺជា​បុណ្យប្រពៃណី​ត្រូវបាន​ប្រជាជន​ចិន​ប្រារព្ធ​ធ្វើ​អស់​រយៈពេល​ប្រមាណ​ជាជាង​៤០០០​ឆ្នាំ​មកហើយ ពោលគឺ​ចាប់ផ្ដើម​ចាប់តាំងពី​ជាង​២០០០​ឆ្នាំមុន​គ​.​ស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ជា មុនី​ឫទ្ធិ​។​

ទន្ទឹមនិងនេះ នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំចិននេះ ប្រជាជនចិន ឬអ្នកជាប់ខ្សែចិនភាគច្រើនមិនភ្លេចទេ គឺជាការបៀបចំ​ធ្វើម្ហូប​ប្រពៃណីចិន ដើម្បីទទួលឆ្នាំថ្មី ដោយក្នុងនោះយើងតែងឃើញមានម្ហូបពិសេសម្យ៉ាងគឺ "សម្ល​ចាប់ឆាយ" ដែលនេះគឺជា​មុខម្ហូប​មួយ​មុខ​ផ្សេងទៀត​ដែល​គេ​តែងតែ​ឃើញ​មាន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ផងដែរ​។ ​

លោក ជា​ មុន្នី​ឫទ្ធិ នាយកវិទ្យាស្ថាន ខុង ជឺ នៃ រាជបណ្ឌិត្យសភាកម្ពុជាបាន​អះអាងថា មូលហេតុ​ដែល​គេ​ដាក់ឈ្មោះថា​សម្លចាប់ឆាយ គឺ​ដោយសារ​គេ​យក​សម្ល​ដែល​សល់ៗ​មក​បញ្ចូល​គ្នា ដើម្បី​រក្សាទុក​កុំ​ឲ្យ​ផ្អូម ព្រោះ​នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​គឺ​មិនបាន​ទៅ​ផ្សារ​នោះទេ​។ នៅពេលដែល​គេ​បញ្ចូល​មុខម្ហូប​ចូលគ្នា​ច្រើន​មុខ​បែបនេះ គេ​ក៏​មិនដឹង​ជា​ដាក់ឈ្មោះថា​ ជា​មុខម្ហូប​អីក៏​ដាក់ឈ្មោះថា​ជា សម្លចាប់ឆាយ​៕

" សម្លរ​ចាប់ឆាយ"
" សម្លរ​ចាប់ឆាយ"
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...