ជាធម្មតា ក្មេងជំទង់កម្រមានស្នាមជ្រីវជ្រួញលើស្បែកណាស់ ពីព្រោះតែស្រទាប់ស្បែកផ្ទុកភាពយឺត និងខូឡាជែន ដែលជួយឲ្យស្បែកទន់រលោង និងគ្មានស្នាមជ្រីវជ្រួញ។ យ៉ាងណាមិញ បញ្ហាស្បែកចាស់មុនវ័យរបស់ក្មេងជំទង់អាចកើតឡើងដោយសារតែកត្តាជាច្រើនយ៉ាង។ កត្តាទាំងនោះមានដូចជា៖
ក្រៅពីមូលហេតុខាងលើនេះ ការប្រើថ្នាំមួយចំនួន ព្រមទាំងកត្តាហ្សែន ក៏អាចនាំឲ្យក្មេងជំទង់ប្រឈមនឹងបញ្ហាស្នាមជ្រីវជ្រួញដូចគ្នា។
រូបមន្តខាងក្រោមនេះ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្ដងៗ។ ប៉ុន្តែ ប្រសិនបើក្មេងមានស្បែកងាយប្រតិកម្ម អាលែកហ្ស៊ី ឬបញ្ហាស្បែកផ្សេងទៀត គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកជាមុនសិន មុននឹងសាកល្បងរូបមន្តណាមួយ។
ទឹកឃ្មុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលអាចជួយបន្សាបរ៉ាឌីកាល់សេរី និងប្រឆាំងភាពចាស់មុនវ័យ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប៉ាម៉ាក់គួរឲ្យកូនលាបទឹកឃ្មុំនៅលើមុខ និងក ដោយទុកចោលប្រហែលពី២០ ទៅ ៣០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ យើងក៏អាចលាយជាមួយទឹកដោះគោឆៅ ទឹកដោះគោជូរ ឬផ្លែចេក។
ទន្ទឹមនឹងនេះដែរ ជែលប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការជួយបង្កើនការផលិតខូឡាជែន ដោយជួយឲ្យស្បែកតឹងណែនល្អ។ ប៉ាម៉ាក់អាចណែនាំឲ្យកូនសាកល្បងម៉ាស្សាមុខជាមួយជែលប្រទាលកន្ទុយក្រពើឲ្យសព្វ រួចទុកចោលរយៈពេល១៥នាទី និងលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។ កូនអាចអនុវត្តរូបមន្តនេះជារៀងរាល់ថ្ងៃ សម្រាប់ស្បែកគ្មានស្នាមជ្រីវជ្រួញ។
ស៊ុតផ្នែកពណ៌ស សម្បូរទៅដោយប្រូតេអ៊ីន ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាការពារស្នាមជ្រីវជ្រួញ។ យើងអាចប្រើម៉ាសនេះ ដោយជ្រើសយកតែស៊ុតផ្នែកពណ៌ស និងវាយឲ្យសព្វល្អ ចាំយកមកលាបនៅលើផ្ទៃមុខ និងទុកចោលរយៈពេល១៥ ទៅ២០នាទី។ បន្ទាប់មក លាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet