វាជារឿងសំខាន់មួយដែលប៉ាម៉ាក់គួរបង្រៀនកូនឲ្យយល់ដឹងពីរបៀបថែទាំក្រចក ព្រោះថាការចេះថែទាំក្រចកអាចជួយឲ្យកូនយើងមានទម្លាប់ថែទាំក្រចកប្រកបដោយសុខភាពល្អ និងមិនឆ្លងរោគ។ ជាការណែប៉ាម៉ាក់មិនត្រូវបណ្ដោយឲ្យកូនកាត់ក្រចកខ្លួនឯងនៅមុនពួកគេមានអាយុ៩ ឬ១០ឆ្នាំនោះទេ។
ក្រចកដៃខ្លី ងាយស្រួលសម្អាត និងមិនងាយបាក់។ អ្នកឯកទេសខាងសុខភាពស្បែកលើកឡើងថាពេលកូនចេះកាត់ក្រចកខ្លួនឯងប៉ាម៉ាក់គួរបង្រៀនកូនពីចំណុចមួយចំនួននេះ៖
ថ្វីបើក្រចកជើងមិនសូវអ្នកណាមើលឃើញក៏ពិតមែន តែប៉ាម៉ាក់ក៏គួរបង្រៀនកូនឲ្យចេះថែទាំដូចគ្នា។ ក្រៅតែពីត្រូវកាត់ដូចក្រចកដៃដែរ ខាងក្រោមនេះជាតិចនិកមួយចំនួនទៀតជួយឲ្យក្រចកជើងមានសុខភាពល្អ៖
ក្រចកក្មេងភាគច្រើនមានសុខភាពល្អស្រាប់ហើយ តែថាការណ៍ដែលប៉ាម៉ាក់បង្រៀនកូនឲ្យចេះពិនិត្យតាមដានសុខភាពក្រចក ជារឿងសំខាន់មួយក្នុងការបង្កើតទម្លាប់ល្អដល់កូនក្នុងការថែទាំក្រចកពេលធំឡើង។ អ្នកជំនាញខាងសុខភាពស្បែកលើកឡើងថាការពិនិត្យក្រចកជាប្រចាំអាចឲ្យយើងដឹងពីសញ្ញាសុខភាពមួយចំនួនដែលកើតមានលើក្រចក។ បើឃើញមានអ្វីប្រែប្រួលលើក្រចក អាចនាំឲ្យក្រចកខូច យើងអាចនាំកូនទៅជួបពេទ្យទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet