យកចិត្តទុកដាក់សមាជិកក្នុងក្រុមគ្រួសាររបស់អ្នក ជាមួយប្រេងខ្យល់ ក្វានលុង (KWAN LOONG) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង! - TrueID

យកចិត្តទុកដាក់សមាជិកក្នុងក្រុមគ្រួសាររបស់អ្នក ជាមួយប្រេងខ្យល់ ក្វានលុង (KWAN LOONG) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង!

February 24, 2022

សុខភាព របស់សមាជិកនៅក្នុងក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ។ ជាពិសេស ការដែលមានសុខភាពល្អ គឺជាទ្រព្យគាប់ចិន្តា ដែលអាចចាត់ទុកបានថាប្រសិនបើមានសុខភាពល្អគឺពិតជាមានអ្វីៗគ្រប់យ៉ាងទាំងអស់។​

ជាការពិតណាស់ ភរិយាឬម្តាយគ្រប់រូបនៅក្នុងគ្រួសារ រមែងតែងតែប្រាថ្នាចង់ឃើញស្វាមី និងកូនប្រុសស្រីជាទីស្រលាញ់របស់ខ្លួនទទួលបាននូវសុខភាពល្អមានប្រាជ្ញាឈ្លាសវៃ និងមានស្នាមញញឹម​ជារៀងរាល់ថ្ងៃ។​

ការញ៉ាំអាហារ និងការគេងលក់ស្កប់ស្កល់គឺជារឿងដ៏សំខាន់បំផុតសម្រាប់ធ្វើឱ្យអ្នកទទួលបាននូវសុខភាពល្អ។​បន្ថែមពីលើនេះទៅទៀតនោះគឺ ការព្យាបាលអាការដែលតែងតែកើតមានជាប្រចាំដូចជាឧស្សាហ៍វិលមុខ​ ឈឺក្បាល ចុកពោះ ធីងធោង ពុលឡាន ឬជាពិសេសនោះគឺប្រសិនបើកូនៗរបស់អ្នកមានអាការគ្រិចថ្លោះដៃជើង ជាំ តឹងច្រមុះ ហៀរសំបោរផ្តាសាយ សត្វល្អិតទិច ឬខាំ នោះគឺពិតជារឿងដែលកាន់តែមានសារៈសំខាន់ថែមទៀតផងដែរ។

ប្រេងខ្យល់ ក្វានលុង ជាប្រេងខ្យល់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនជាអ្នកប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងណាស់មកហើយ។ប្រេងខ្យល់ ក្វានលុង ត្រូវបានផលិតឡើងអស់រយៈពេលជាង៧០ឆ្នាំ ថែមទាំងជាផលិតផលគុណភាពខ្ពស់មកពីប្រទេសសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា ប្រេងខ្យល់ ក្វានលុងត្រូវបានជឿជាក់ទៅលើប្រសិទ្ធភាព និងគុណភាពនៃការប្រើប្រាស់ដោយអ្នកម្តាយជាច្រើនជំនាន់រួចមកហើយ។ជាពិសេសអ្នកម្តាយគ្រប់រូប ពិតជាអស់កង្វល់ពេលមានប្រេងខ្យល់ ក្វានលុង នៅក្នុងផ្ទះប្រៀបដូចជាមានអ្នកជំនាញបំបាត់អាការៈអាការវិលមុខ​ឈឺក្បាល សត្វល្អិតទិច ឬខាំ យ៉ាងចំណាន។

ចំណាំ៖ ផលិតផលប្រេងខ្យល់ ក្វានលុង មានតែ១ប្រភេទប៉ុណ្ណោះនិងមាន៣ទំហំងាយស្រួលសម្រាប់ការជ្រើសរើសរួមមាន ចំណុះ​ ៣ មីលីលីត្រ, ២៨ មីលីលីត្រ, និង ៥៧មីលីលីត្រ។ផលិតផលក្វានលុងពិត គឺមានអក្សរជាភាសាអង់គ្លេសថា “KWANLOONG” នៅលើសំបកដបជាកំណត់សម្គាល់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...