បញ្ហាធ្លាក់ឈាមអំឡុងពេលពពោះ ជាធម្មតាច្បាស់ជាធ្វើឲ្យម៉ាក់ៗកើតក្តីបារម្ភពីសុខភាព ពិសេសនោះគឺបារម្ភពីអាអូនក្នុងផ្ទៃ។ មានស្ត្រីពពោះមួយចំនួន ជួបបញ្ហាធ្លាក់ឈាមនៅត្រីមាសទី១នេះ ប៉ុន្តែមិនដឹងច្បាស់ថាបញ្ហាកើតឡើងដោយសារអ្វី ឬគួរឲ្យបារម្ភកម្រិតណានៅឡើយ។
បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ក្នុងត្រីមាសដំបូង ២០-៣០%នៃគភ៌សរុបអាចជួបប្រទះបញ្ហាធ្លាក់ឈាម ហើយវាអាចជាសញ្ញាអាសន្នដែលស្ត្រីចាំបាច់ត្រូវពិនិត្យ និងតាមដានជាបន្ទាន់។ ផ្ទុយទៅវិញ បញ្ហាធ្លាក់ឈាមនៅត្រីមាសទី១នេះអាចជាផ្ដល់ផលរំខានតិចតួចប៉ុណ្ណោះចំពោះម៉ាក់ៗពពោះ និងគភ៌ក្នុងផ្ទៃ វាអាស្រ័យលើបរិមាណនៃការធ្លាក់ឈាម និងរោគសញ្ញាគួបផ្សំផ្សេងទៀត (៧០% នៃការធ្លាក់ឈាមរបស់ម៉ាក់ៗ គភ៌អាចវិវត្តធម្មតា)។
– ប៉ះទង្គិច ឬកកិតមាត់ស្បូន (ការរួមភេទ ឬពិនិត្យមាត់ស្បូន)
– បង្កកំណើតគភ៌ក្នុងស្បូន (ការកាច់សំបុក)
– គំរាមរលូត ឬរលូត
– កូនក្រៅស្បូន
– កូនពង
– រលាកមាត់ស្បូន
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា ប្រភេទនៃការធ្លាក់ឈាមនៅត្រីមាសទី១មាន ៣ ដូចជា ការធ្លាក់រម្អិលឈាមក្រហម ឬក្រម៉ៅ ការធ្លាក់ដូចកណ្ដាលនៃវដ្ដរដូវ ពណ៌ក្រហម ឬក្រម៉ៅ និងការធ្លាក់កំណកឈាមក្រហម ឬក្រម៉ៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet