អាការៈក្អក ឈឺចាប់ និងអស់កម្លាំង អាចជារោគសញ្ញានៃអាលែកហ្ស៊ី ឬផ្ដាសាយ ប៉ុន្តែពេលខ្លះវាក៏អាចបង្ហាញពីការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។ ទោះបីជាការឆ្លងមេរោគផ្លូវដង្ហើមអាចជាសះស្បើយដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែពេលខ្លះវាក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដូចគ្នា។ មិនថាយើងស្ថិតក្នុងហានិភ័យខ្ពស់ឬអត់នោះទេ ការព្យាបាលការឆ្លងមេរោគភ្លាមៗ គឺជារឿងដែលចាំបាច់បំផុត។
ការឆ្លងមេរោគផ្លូវដង្ហើម អាចប៉ះពាល់ដល់ប្រព័ន្ធដង្ហើមផ្នែកខាងលើ ប្រព័ន្ធដង្ហើមផ្នែកខាងក្រោម ឬទាំងពីរ។ ប្រព័ន្ធដង្ហើមផ្នែកខាងលើរបស់យើងរត់ពីប្រហោងឆ្អឹងច្រមុះ ទៅកាន់បំពង់សំឡេង ហើយផ្នែកខាងក្រោមរត់ពីបំពង់សំឡេងទៅកាន់សួត។ ការឆ្លងមេរោគផ្លូវដង្ហើមខាងលើ ជាទូទៅ រួមមានផ្ដាសាយធម្មតា ជំងឺរលាកក្រពេញអាមីដាល់ និងជំងឺរលាកបំពង់សំលេង។ ចំណែកឯការឆ្លងមេរោគផ្លូវដង្ហើមខាងក្រោម មានដូចជាជំងឺរលាកទងសូត និងជំងឺរលាកសួត។
ពិតណាស់ ខណៈពេលដែលការឆ្លងមេរោគទូទៅ បណ្ដាលមកពីការប៉ះពាល់នឹងអ្នកដែលផ្ទុកមេរោគ កត្តាដទៃទៀតដែលបង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមនេះ មានដូចជា៖
ការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួនដូចជាជំងឺផ្ដាសាយ ក៏អាចវិវត្តទៅជាការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាល់ ដូចជាជំងឺរលាកសួតដែរ។
ជាក់ស្ដែង ការឆ្លងមេរោគផ្លូវដង្ហើមអាចប៉ះពាល់ដល់មនុស្សគ្រប់គ្នាតាមរបៀបផ្សេងៗគ្នា។ រោគសញ្ញាមួយចំនួនអាចមានសភាពស្រាល ខណៈពេលដែលរោគសញ្ញាផ្សេងទៀតមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលជាបន្ទាន់។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្លូវដង្ហើម រួមមាន៖
ការឆ្លងមេរោគផ្លូវដង្ហើមអាចស្រដៀងនឹងជំងឺផ្ដាសាយនៅដំណាក់កាលដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចវិវត្តយ៉ាងឆាប់រហ័សទៅជាស្ថានភាពធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet