ញុំាទឹកក្រូចឆ្មារល្អចំពោះ​សុខភាព តែគួរញ៉ាំក្រោយបាយ! - TrueID

ញុំាទឹកក្រូចឆ្មារល្អចំពោះ​សុខភាព តែគួរញ៉ាំក្រោយបាយ!

February 14, 2022

ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេអាចជួយបន្សាបជាតិពុលក្នុង​​ខ្លួន និងមាន​ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មារ​រាល់ព្រឹកធ្វើឱ្យប៉ះពាល់សុខភាពដូម្តេចខ្លះ?

ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹក​អាចបណ្តាល​​ឱ្យ​យើងជួបបញ្ហា​មួយ​ចំនួន​ដែរ​។​

១. ក្រហាយទ្រូង

តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើង​ក្រហាយ​ទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។

២. សឹកកាចាធ្មេញ

យោងតាមសមាគម​ធ្មេញ​អាមេរិកបានឱ្យដឹងថា ការ​ញុំា​ទឹក​ក្រូចឆ្មារ​ច្រើន​​​អាច​ធ្វើឱ្យសឹក​កាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។

៣. ឈឺសន្លាក់

ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាច​បណ្តាល​ឱ្យ​ទឹកសន្លាក់​នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់

៤. អាចបណ្តាលឱ្យយើងឈឺក្បាល

​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បានលើកឡើងថា ​ផ្លែ​ឈើអម្បូរក្រូចដូចជា ក្រូច​ ក្រូចឆ្មារជាដើម​អាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។

៥. បណ្តាលឱ្យ​ដំបៅ​មាត់

យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដ​​អាចបណ្តាល​ឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់​កាន់តែ​ធ្ងន់ធ្ងរ​ ប្រសិនបើយើងដំបៅមាត់ស្រាប់។

ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារ​​មាន​ជាតិ​អាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែម​ទឹកឃ្មុំ និងញុំាក្រោយ​អាហារ​ប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារ​មួយ​ថ្ងៃរំលងមួយថ្ងៃ និងចៀសវាង​ការញុំាច្រើន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...