បើអ្នក​ជា​មនុស្ស​ស្មោះ​ កុំពិបាក​​ចិត្ត​ស្អិត​ទ្រូង​ខ្លាំង​ពេក! មនុស្ស​ខ្លះ​​ដោះ​​ដៃ​​ពីអ្នក ដោយ​​សារ​​​​តែ​កាលៈទេសៈ​តម្រូវ​ប៉ុណ្ណោះ​ - TrueID

បើអ្នក​ជា​មនុស្ស​ស្មោះ​ កុំពិបាក​​ចិត្ត​ស្អិត​ទ្រូង​ខ្លាំង​ពេក! មនុស្ស​ខ្លះ​​ដោះ​​ដៃ​​ពីអ្នក ដោយ​​សារ​​​​តែ​កាលៈទេសៈ​តម្រូវ​ប៉ុណ្ណោះ​

April 2, 2021

មនុស្សស្រឡាញ់គ្នាប្រាកដហើយថាចង់បានស្នេហាដែលស្មោះត្រង់មួយនឹងមួយកាន់ដៃគ្នាចូលរោងការ សាងគ្រួសារ​តទៅ​ថ្ងៃមុខ រួមរស់ជាមួយគ្នាដោយមានសុភមង្គល។ប៉ុន្តែអ្វីៗវាមិនមែនសុទ្ធតែដូចចិត្តប៉ងប្រាថានោះទេ ជួនកាល​គូខ្លះ​​ក៏បានដូចបំណងហើយក៏មានគូរខ្លះបែកបាក់ ព្រាត់ប្រាសដូចជាស្លឹកឈើជ្រុះយ៉ាងដូច្នោះដែរ។ក្នុងចំណោម​មូលហេតុធំៗនៃការបែកបាក់គ្នានោះគឺច្បាស់ណាស់ពិតជាមាននូវមូលហេតុមួយសំខាន់ដែលពេញនិយមជាងគេ គឺ​មក​ពីការក្បត់ចិត្តលួចមានថ្មីហ្នឹង​ឯង។​

រូបតំណាង
រូបតំណាង

ជាមួយ​មូលហេតុ​ដ៏ចម្បងមួយនេះ មានបុរសនារីមិនតិចនាក់នោះទេ ដែលជាជនរងគ្រោះស្នេហាត្រូវមនុស្ស​ជាទី​ស្រឡាញ់​ក្បត់​សេចក្ដីទុកចិត្ត​ លួចមានចិត្តឱ្យអ្នកផ្សេងហើយតាំងបន្ទោសថា​មកពីអ្នកមិនល្អដូចជាអ្នកថ្មីគេឡើយ ចុងក្រោយគឺត្រូវគេបោះបង់ ឬជួនកាលដឹងខ្លួនមុនសុំបែកឳ្យហើយ។

រឿងរ៉ាវសាវ៉ារបស់មនុស្សមួយចំនួនមិនមែនសុទ្ធតែជាទម្លាប់ ឬក៏មានបំណងនោះទេជួនកាលវាអាចមក​ពីកត្តាជា​ច្រើន​​ដែលនៅជុំវិញខ្លួនរបស់គេ អាចមកពីគេជាមនុស្សចិត្តទន់ត្រចៀកស្រាល គិតអ្វីមិនបានវែងឆ្ងាយ ទើបបណ្ដែត​បណ្ដោយ​ចិត្ត​ទៅតាមការលួងលោមសម្ដីផ្អែមរបស់ជនទីបី ភ្លេចអំពើល្អដែលអ្នកចាស់បានសាងចំពោះគេ​ស្ទើរ​អស់​រលីងទោរទន់ទៅតាមអារម្មណ៍មួយពេល គិតអ្នកថ្មីល្អគ្រប់យ៉ាង។

បើទោះបីជាយ៉ាងណាក៏ដោយសម្រាប់មនុស្សស្មោះស្នេហ៍កុំពិបាកចិត្តស្អិតទ្រូងខ្លាំងពេកអ្នកគួរតែតាំងជំហរឳ្យរឹងមាំ ធ្វើនូវ​អំពើល្អឳ្យកាន់តែច្រើនអភិវឌ្ឍន៍ខ្លួនរបស់អ្នកឳ្យកាន់តែប្រសើរ បង្ហាញឳ្យគេឃើញថា អ្នកជាមនុស្សម្នាក់​ដែល​រឹងមាំ​ ស្វាហាប់ និងមានភក្ដីភាពពិតប្រាកដ ដោយការផ្ដើមពីការចេះស្រឡាញ់ខ្លួនរបស់អ្នក ច្នៃខ្លួនឯងឳ្យមានតម្លៃនិង​​រក្សានូវអំពើល្អរបស់ខ្លួន​ជាប់​ជានិច្ច៕

រូបតំណាង
រូបតំណាង
ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...