អ័រម៉ូន Progesterone ជាអ័រម៉ូនដែលពន្យឺតប្រព័ន្ធរំលាយអាហារ ជាពិសេសពេលមករដូវ។ ស្ត្រីភាគច្រើន អាចមានអាការៈហើមពោះរយៈពេលពីរបីថ្ងៃមុនពេលមករដូវ។ អំឡុងពេលនេះដែរ ហ្គាសឬខ្យល់អាចកើនឡើងនៅក្នុងបំពង់រំលាយអាហារ និងបង្កជាការឈឺចាប់កាន់តែខ្លាំង។ ទោះបីជាយើងមិនអាចគ្រប់គ្រងអ័រម៉ូនក្នុងខ្លួនយ៉ាងណាក្ដី ប៉ុន្តែគ្រូពេទ្យបានណែនាំតិចនិកមួយចំនួន ដើម្បីកាត់បន្ថយអាការៈឈឺចុកចាប់នេះបាន។
រោគសញ្ញានៃការចុកដោយសារខ្យល់ក្នុងក្រពះ
ជាទូទៅ ហ្គាសកកើតឡើងនៅក្នុងពោះវៀនរបស់យើង ប៉ុន្តែវដ្ដរដូវ អាចធ្វើឲ្យរាងកាយផលិតហ្គាសកាន់តែច្រើនជាងធម្មតា។ រោគសញ្ញាសំខាន់ៗមាន៖
ពិតណាស់ ការចុកដោយសារខ្យល់ក្នុងក្រពះ គឺបណ្ដាលមកពីការកើនឡើងនៃហ្គាសក្នុងក្រពះពោះវៀន។ ហ្គាសកើតចេញពីដំណើរការរំលាយអាហារ ប៉ុន្តែដោយសារតែប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ ទើបអាហារដែលយើងញ៉ាំមិនអាចធ្វើដំណើរបានលឿនដូចធម្មតា។ មួយវិញទៀត ហ្គាសក៏អាចបណ្ដាលមកពីការលេបខ្យល់ នៅពេលដែលយើងញ៉ាំអាហារ ឬផឹកភេសជ្ជៈដូចគ្នា។ កត្តានេះហើយ ដែលការរួមផ្សំជាមួយហ្គាសពីការរំលាយអាហារ អាចបណ្ដាលឲ្យមានការឈឺចាប់ ប្រសិនបើខ្យល់ប្រមូលផ្ដុំច្រើនពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet