ជំងឺគេងមិនលក់ (Insomnia) ជាវិបត្តិនៃការគេង ដែលអាចមានរយៈពេលពីរបីថ្ងៃ ច្រើនសប្ដាហ៍ ឬយូរជាងនេះ។ ពិតណាស់ ប្រសិនបើយើងមិនបានគេងលក់ស្កប់ស្កល់ទេនោះ យើងអាចនឹងមានអារម្មណ៍អន្ទះអន្ទែង អស់កម្លាំង ឬមួម៉ៅច្រើននៅពេលថ្ងៃ ហើយនៅពេលដែលជំងឺគេងមិនលក់ បន្តរហូតដល់រាប់ខែ នោះនឹងរាប់ចូលជាជំងឺគេងមិនលក់រ៉ាំរ៉ៃ ព្រមទាំងបង្កើនហានិភ័យនៃជំងឺដ៏កាចសាហាវមួយចំនួន ដែលរួមមាន៖
ស្ត្រីប្រមាណ៧០% ជួបប្រទះការប្រែប្រួលដំណេកមុនចាប់ផ្ដើមមករដូវរយៈពេល៣ទៅ៦ថ្ងៃ ហើយប្រមាណជា២០% ទៅ៤០%នៃស្ត្រីនៅសហរដ្ឋអាមេរិកមានរោគសញ្ញាមុនពេលមករដូវ និង៣% ទៅ៨% ប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ។
ជាក់ស្ដែង ស្ត្រីប្រឈមនឹងជំងឺគេងមិនលក់ច្រើនជាងបុរសរហូតដល់១,២៥ដង ដែលបញ្ហានេះកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន អំឡុងពេលមករដូវ។ កម្រិតអ័រម៉ូនProgesterone នឹងកើនឡើងនៅរយៈពេលមួយសប្ដាហ៍មុនពេលមករដូវ ដោយសារតែរាងកាយត្រៀមខ្លួនក្នុងការពពោះ។ យ៉ាងណាមិញ ប្រសិនបើយើងមិនមានផ្ទៃពោះទេនោះ កម្រិតអ័រម៉ូនProgesterone នឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយដោយសារតែអ័រម៉ូននេះមានឥទ្ធិពលក្នុងការជំរុញការគេង ទើបធ្វើឲ្យរោគសញ្ញាមុនពេលមករដូវ បង្កជាការគេងមិនលក់ដល់ស្រីៗយើង។
ស្ត្រីប្រឈមនឹងជំងឺគេងមិនលក់ច្រើនជាងបុរសរហូតដល់១,២៥ដង ដែលបញ្ហានេះកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន អំឡុងពេលមករដូវ។ កម្រិតអ័រម៉ូនProgesterone នឹងកើនឡើងនៅរយៈពេលមួយសប្ដាហ៍មុនពេលមករដូវ ដោយសារតែរាងកាយត្រៀមខ្លួនក្នុងការពពោះ។ យ៉ាងណាមិញ ប្រសិនបើយើងមិនមានផ្ទៃពោះទេនោះ កម្រិតអ័រម៉ូនProgesterone នឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយដោយសារតែអ័រម៉ូននេះមានឥទ្ធិពលក្នុងការជំរុញការគេង ទើបធ្វើឲ្យរោគសញ្ញាមុនពេលមករដូវ បង្កជាការគេងមិនលក់ដល់ស្រីៗយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet