ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួសការសាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លង និងចម្លងមេរោគ ជាពិសេសមេរោគបង្កជំងឺផ្លូវដង្ហើមដូចជាជំងឺកូវីដ១៩ ជំងឺផ្តាសាយ ឬជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះនិងក្មេងតូចៗគួរប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា។ ហេតុអ្វី?
ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់មេរោគត្រូវមានអាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយអាល់កុលដែលមានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់មេរោគគឺអេតាណុល (Ethanol)។
បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគមិនមែនជាអេតាណុល (Ethanol) ហើយមានលាយសារធាតុគីមីបង្កគ្រោះថ្នាក់នោះអ្នកប្រើនឹងជួបផលផលប៉ះពាល់មួយចំនួនខានមិនបាន។ តើអាច មានផលប៉ះពាល់អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ?
ច្បាស់ណាស់ថាក្មេងតូច ពិតជាងាយរងគ្រោះជាងមនុស្សធំពេញវ័យលើកត្តាសុវត្ថិភាព ពិសេសកត្តាអនាម័យនិងការចម្លងរោគ។ ទម្លាប់ក្មេងអាយុក្រោម ៣ឆ្នាំ តែងតែដាក់ដៃចូលមាត់ដោយសាររមាស់ធ្មេញ មានទំលាប់បៀមម្រាមដៃ ឬខាំក្រចកជាដើម។
ម្យ៉ាងទៀតក្មេងតូចៗអាចចាប់កាន់ចំណីញុំាទាំងទឹកលាងដៃសម្លាប់មេរោគនៅជាប់ដៃមិនទាន់ស្ងួតក៏មាន។ លើសពីនេះទៅទៀតក្មេងតូចមានប្រព័ន្ធភាពសុំានៅខ្សោយនិងមានស្បែកខ្ចី សារធាតុគីមីឬអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគអាចចូលក្នុងខ្លួនឬជ្រាបតាមស្បែករបស់អូនតូចបាន ហើយអាចបង្កឱ្យពុលអាល់កុល មានបញ្ហាស្បែកនិងប៉ះពាល់សុខភាព។
ការប្រើទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុគីមី អាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ និងសុខភាពម៉ាក់ៗព្រោះក្នុងអំឡុងពេលពពោះ សុខភាពម៉ាក់ៗចុះខ្សោយ។
ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគ (អាល់កុលឬអាល់កុលជែល) ដែលសុវត្ថិភាពមានអាល់កុលជាបាយអូ-អេតាណុល (Bio Ethanol)។
– ទឹកលាងដៃសម្លាប់មេរោគត្រូវមានអាល់កុលប្រភេទអេតាណុលយ៉ាងតិច ៦០%។– អេតាណុលមានពីរប្រភេទ៖
– ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគផ្សំពីបាយអូ-អេតាណុល គ្មាន Phthalates, Parabens, Benzalkonium chloride ឬAlkali។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet