ស្របពេលដែលវីរុសកូវីដ-១៩ មានសភាពធូរស្រាលនៅតាមបណ្ដាប្រទេសមួយចំនួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ វីរុសមួយផ្សេងទៀតដែលមានឈ្មោះថា “អុតស្វា(Monkeypox)” បានរាលដាលដល់ប្រទេសយ៉ាងតិច១២ នៅលើពិភពលោក ដែលបង្កជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ដោយសារតែយើងមិនអាចដឹងមុនអំពីការបំប្លែងថ្មីៗនៃវីរុសមួយនេះ នៅពេលក្រោយបាន។
ជំងឺអុតស្វា បង្កឡើងដោយវីរុសអុតស្វា ក៏ជាអម្បូវីរុសបង្កជំងឺអ៊ុតស្វាយដែរ ប៉ុន្តែជំងឺនេះមានសភាពស្រាល និងមានហានិភ័យតិចតួចក្នុងការឆ្លង។ អ្នកកើតជំងឺនេះ អាចកើតមានអាការៈរមាស់នៅលើស្បែក ពងបែក និងមានស្នាម។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា អ្នកកើតជំងឺនេះ ភាគច្រើនគឺជាអ្នកដែលបានធ្វើដំណើរទៅកាន់តំបន់ដែលរាលដាល។
ទោះជាយ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកបានស្នើឲ្យយើងមានការប្រុងប្រយ័ត្នឲ្យបានដិតដល់ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកវិធីសាស្ត្រក្នុងការការពារវីរុសកុំឲ្យរាលដាលបន្តទៀត។ យ៉ាងណាមិញ ពុំមានរបាយការណ៍ផ្លូវការណាមួយដែលថា ជំងឺអុតស្វាជាជំងឺរាតត្បាតដូចទៅនឹងជំងឺកូវីដ-១៩ឡើយ។
ជាទូទៅ វីរុសដែលបង្កជំងឺអ៊ុតស្វាមានលក្ខណៈស្រាល ប៉ុន្តែវីរុសនេះមាន ២អម្បូរចម្បងៗគឺ អម្បូរកុងហ្គោ ដែលមានសភាពធ្ងន់ធ្ងរជាង និងអាចបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ដល់ទៅ១០ភាគរយ ស្របពេលដែលអម្បូរអាហ្វ្រិកខាងលិច មានចំនួនអ្នកស្លាប់ត្រឹមតែ១ភាគរយប៉ុណ្ណោះ។ អ្នកជំនាញក៏បានព្រមានថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ រួមមាន៖
ជាទូទៅ វីរុសដែលបង្កជំងឺអ៊ុតស្វាមានលក្ខណៈស្រាល ប៉ុន្តែវីរុសនេះមាន២អម្បូរចម្បងៗគឺ អម្បូរកុងហ្គោ ដែលមានសភាពធ្ងន់ធ្ងរជាង និងអាចបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ដល់ទៅ១០ភាគរយ ស្របពេលដែលអម្បូរអាហ្វ្រិកខាងលិច មានចំនួនអ្នកស្លាប់ត្រឹមតែ១ភាគរយប៉ុណ្ណោះ។ អ្នកជំនាញក៏បានព្រមានថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ រួមមាន៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet