ស្រីៗបើចង់ស្លៀកពាក់ស្អាតៗ មិនឆ្គង គួរតែដឹងពីរបៀប Mix & Match សម្លៀកបំពាក់ទាំងនេះ - TrueID

ស្រីៗបើចង់ស្លៀកពាក់ស្អាតៗ មិនឆ្គង គួរតែដឹងពីរបៀប Mix & Match សម្លៀកបំពាក់ទាំងនេះ

March 18, 2021

ការស្លៀកពាក់ជាកត្តាសំខាន់មួយ ដែលផ្តល់ភាពជឿជាក់និងទំនុកចិត្តមួយកម្រិតដល់យើង។ ជាក់ស្តែង ការស្លៀកពាក់ដែលស្អាត សមរម្យ មើលទៅសមភ្នែកមិនចាំបាច់ទាល់តែយើងទិញខោអាវថ្មីៗ ដែលមានតម្លៃថ្លៃនោះទេ​ ប៉ុន្តែយើងអាចស្លៀកពាក់ដោយស្រស់ស្អាតបានដោយគ្រាន់តែដឹងនូវតិចនិចខ្លះៗ ពីការ Mix & Match សម្លៀកបំពាក់។

ខាងក្រោមនេះ ជាគន្លឹះៗមួយចំនួនដែលអាចជួយផ្តល់ជាគំនិតបន្តិចបន្តួចដល់លោកអ្នកក្នុងការជ្រើសរើសសម្លៀកបំពាក់។ ចង់ដឹងថាមានគន្លឹះអ្វីខ្លះ តោះ! ទៅអានទាំងអស់គ្នា៖

១. ខោ ឬ អាវលាត ពាក់គូជាមួយ ខោ ឬ អាវ ក្រឡាឆ្នូតៗ

ចាប់ផ្តើមដំបូងដោយចំណុចងាយៗប្រសិនបើមិត្តនារីៗចង់ស្លៀកពាក់ខោ ឬ​អាវប្រភេទក្រឡា ឬឆ្នូត នោះគួរជ្រើសរើសខោ ឬអាវដែលពាក់គូជាមួយជាប្រភេទលាត ដោយមិនមានរូបរញ៉េរញ៉ៃ ព្រោះបើស្លៀកខោអាវដែលមានរូបរញ៉េរញ៉ៃ និងក្រឡាដូចគ្នាទាំងពីរ មើលទៅមិនស្រស់ស្អាតនោះទេ ហើយពេលខ្លះថែមទាំងឃើញយើងកាន់តែទាបជាងមុនទៀតក៏មាន។

រូបតំណាង
រូបតំណាង

២. កុំស្លៀកពាក់ខោអាវ ដែលមានពណ៌ច្រើនពេក

ពិតណាស់នារីៗភាគច្រើន ចូលចិត្តសម្លៀកបំពាក់ដែលមានពណ៌ព្រោះការស្លៀកពាក់បែបនេះ ធ្វើឲ្យមនុស្សស្រីមើលទៅមានភាពស្រស់ស្រាយ។ប៉ុន្តែការស្លៀកពាក់ខោអាវពណ៌ កត្តាដែលចាំបាច់បំផុតនោះគឺ យើងត្រូវដឹងការរើសពណ៌ដែលស៊ីគ្នាមិនប្រឆាំងគ្នាខ្លាំង និងចៀសវាងកុំឲ្យមានពណ៌ខុសៗគ្នាច្រើនពេកនៅលើដងខ្លួន។

រូបតំណាង
រូបតំណាង

៣. ពាក់អាវយឺត ជាមួយអាវក្រៅ

ខោខាប៊យ អាវយឺត ជាស្ទាយ៍សាមញ្ញៗ ហើយសង្កេតឃើញថាយុវវ័យភាគច្រើនចូលចិត្តការស្លៀកពាក់បែបនេះព្រោះត្រូវបានច្រើនកាលៈទេសៈ អាចស្លៀកទៅសាលា ទៅធ្វើការឬទៅញ៉ាំអីខាងក្រៅក៏បាន។ ប៉ុន្តែបើប្រិយមិត្តគិតថា​ ស្ទាយ៍សាមញ្ញពេកចង់ឲ្យមើលទៅរាងលេចធ្លោជាងនេះ មិនពិបាកទេគ្រាន់តែពាក់អាវក្រៅបន្ថែមរួចជាស្រេច ត្រឹមតែស្អាតជាងមុនទេ ថែមទាំងអាចការពារកម្តៅថ្ងៃទៀត។

រូបតំណាង
រូបតំណាង

៤. ស្លៀករ៉ូប ជាមួយអាវខាប៊យពីក្រៅ

សម្រាប់មិត្តនារីៗ ដែលចូលចិត្តការស្លៀកពាក់ងាយៗ​ ប៉ុន្តែស្រស់ស្អាត និងមើលទៅមានStyle ទាន់សម័យនោះ ​គួរតែសាកល្បងស្លៀករ៉ូបខ្លីៗ ឬអាវវែងជាមួយខោខ្លី ដោយពាក់អាវខាប៊យថែមពីក្រៅ។ អូ!បើពាក់ជាមួយស្បែកជើងប៉ាត់តាទៀត រឹតតែស្អាតតែម្តង។​ សម្រាប់អ្នកចូលចិត្តថតរូប​ មិនគួររំលងស្ទាយ៍នេះទេ។

រូបតំណាង
រូបតំណាង

៥. ស្លៀករ៉ូប ឬ ឈុតងាយៗ 

នេះជាជម្រើសដែលងាយបំផុតបើនារីៗគិតថាខ្លួនមិនសូវប៉ិនប្រសព្វក្នុងការ Mix & Match សម្លៀកបំពាក់នោះគួរតែជ្រើសរើស រ៉ូប ឬ ឈុតស្រាប់តែម្តង (Jump Suit)។ វិធីនេះងាយៗ​ ស្រស់ស្អាត ​ហើយមិនបាច់បារម្ភថាមើលទៅឆ្គងទៀត។   

រូបតំណាង
រូបតំណាង

៦. បន្ថែមភាពទាក់ទាញ ជាមួយគ្រឿងអលង្កានិងប្រដាប់ប្រដាផ្សេងៗ

តាមពិតទៅមិនមែនតែការស្លៀកពាក់ទេ សូម្បីតែគ្រឿងអលង្កា មួកខ្សែក្រវ៉ាត់ វ៉ែនតា ឬប្រដាប់ប្រដាផ្សេងៗ ក៏ជួយឲ្យការតុបតែងខ្លួនរបស់មិត្តៗនារីយើងកាន់តែស្រស់ស្អាតផងដែរ។ 

រូបតំណាង
រូបតំណាង

​ចំណុចទាំង៦ដែលបានលើកឡើងខាងលើនេះ គ្រាន់តែតិចនិចបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមថាវាអាចផ្តល់ជាប្រយោជន៍ខ្លះដល់មិត្តៗអ្នកអាន ។ ជាមួយគ្នានេះ ក៏ចង់លើកទឹកចិត្តជា​ពិសេសចំពោះនារីៗ មិនថាអ្នកមានរូបរាងបែបណានោះទេ អ្នកនៅតែអាចស្លៀកសម្លៀកពាក់ដែលខ្លួនស្រលាញ់ពេញចិត្តដោយគ្រាន់តែយើងដឹងពីកាលៈទេសៈ និងទីកន្លែងឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕​

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...