ប្រសិនបើយើងដឹងថា មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន ឬបង្ហាញសញ្ញាព្រមាន ចង់សម្លាប់ខ្លួន យើងត្រូវជួយពួកគាត់ភ្លាម កាន់តែឆាប់កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិតក្នុងដំណាក់កាលទន់ខ្សោយបំផុត និងត្រូវការជំនួយភ្លាមៗ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការជួយអ្នកចង់សម្លាប់ខ្លួន។
ប្រសិនបើយើងសង្ស័យថា ថាមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន យើងត្រូវសួរពួកគាត់តាមត្រង់ថា “ពួកគាត់ចង់សម្លាប់ខ្លួនមែនទេ?” ព្រោះការសួរនេះអាចធ្វើឱ្យយើងដឹង និងអាចឱ្យយើងជួយសង្គ្រោះជីវិតរបស់ពួកគាត់ទាន់ពេល។ ប្រសិនបើពួកគាត់ឆ្លើយថា ”មែន!” យើងត្រូវ៖
១. និយាយជាមួយ៖ ក្នុងការនិយាយជាមួយអ្នកចង់សម្លាប់ខ្លួន យើងត្រូវនិយាយដោយទន់ភ្លន់ មានភាពអាណិតអាសូរ និងមិនត្រូវវាយពីតម្លៃគំនិត ឬអារម្មណ៍របស់ពួកគេទេ។ យើងត្រូវឱ្យពួកគេដឹងថា យើងយកចិត្តទុកដាក់នឹងពួកគេ ហើយមានបំណងជួយ។ អ្វីដែលសំខាន់នោះគឺត្រូវស្តាប់ពួកគេរៀបរាប់ពីទុក្ខលំបាក ក៏ដូចជាអារម្មណ៍ និងត្រូវផ្តល់ក្តីសង្ឃឹមដល់ពួកគេ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនក្នុងការនិយាយជាមួយអ្នកទាំងនោះ៖
២. កុំទុកឱ្យពួកគេនៅតែឯង៖ យើងត្រូវនៅជាមួយពួកញេឬត្រូវមាននរណាម្នាក់នៅជាមួយពួកគេរហូតដល់យើងប្រាកដថាពួកគេលែងមានបំណងសម្លាប់ខ្លួន។
៣. យករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញ៖ យើងត្រូវយក ថ្នាំ កាំបិត ឡាម ខ្សែ កាំភ្លើង ឬរបស់មុតស្រួចទាំងអស់ទៅលាក់ទុក ឬចេញឱ្យឆ្ងាយពីអ្នកចង់សម្លាប់ខ្លួន។
៤. ជួយពួកគេរកជំនួយ៖ យើងត្រូវជួយស្វែងរក និងទទួលជំនួយពីអ្នកដែលពួកគេត្រូវការដូចជា មិត្តភក្តិ ក្រុមគ្រួសារ មេភូមិ ឬអ្នកជំនាញដូចជា វេជ្ជបណ្ឌិត ឬអ្នកប្រឹក្សាយោបល់ ឬអង្គការសង្រ្គោះនានា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទៅជាមួយពួកគេ ប្រសិនបើជាអាច។
ប្រសិនបើមិត្តភក្តិ ឬសមាជិកគ្រួសារកំពុងមានបំណងសម្លាប់ខ្លួន យើងត្រូវ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet