ស្ត្រីៗយើងដែលមករដូវលើសពី៧ថ្ងៃ អាចចាត់ទុកថាមករដូវច្រើនជ្រុល ឬនៅពេលដែលយើងបាត់បង់ឈាមយ៉ាងហោចណាស់៨០មិល្លីលីត្រនៅអំឡុងពេលមករដូវ។
មូលហេតុអ្វីបានជាស្រីៗយើងមករដូវច្រើន?
ដើម្បីជួយឲ្យយើងកំណត់បានថាតើយើងមករដូវច្រើនជ្រុលឬអត់នោះ យើងអាចសង្កេតមើលសញ្ញាខាងក្រោមនេះ៖
- ផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់ម៉ោង ឬ២ម៉ោងម្ដង
- មានកំណកឈាមធំជាង២,៥សង់ទីម៉ែត្រ
- ធ្លាក់ឈាមប្រឡាក់សំលៀកបំពាក់ ឬកម្រាលពូក
ហេតុអ្វីស្ត្រីមួយចំនួនជួបបញ្ហារដូវមកច្រើនជ្រុល និងមានរយៈពេលយូរ?
- ពេលខ្លះ ការធ្លាក់ឈាមខ្លាំង ជារឿងធម្មតាប៉ុណ្ណោះសម្រាប់ស្ត្រីយើង និងមិនមែនបណ្ដាលមកពីបញ្ហាសុខភាពណាមួយឡើយ។
- ចំពោះស្ត្រីខ្លះទៀត ការធ្លាក់ឈាមច្រើនជ្រុលអាចបណ្ដាលមកពីជំងឺមួយចំនួនដូចជាជំងឺEndometriosis ជំងឺដុំសាច់ស្បូន ជំងឺគីសទឹកលើក្រពេញអូវែ ឬជំងឺមហារីកស្បូន។
- បញ្ហាអតុល្យភាពអ័រម៉ូន ក៏អាចបង្កឲ្យធ្លាក់ឈាមច្រើនដូចគ្នា។
- ការព្យាបាលបែបវេជ្ជសាស្ត្រណាមួយ
គន្លឹះមួយចំនួន កាត់បន្ថយបញ្ហាមករដូវច្រើន ឬមានរយៈពេលយូរ
- បន្ថែមអាហារដែលមានជាតិដែក រួមមាន៖ ស្ពៃពួយឡេង ថ្លើមសត្វ គ្រាប់ល្ពៅ ខាត់ណាខៀវ និងតៅហ៊ូ
- ញ៉ាំវីតាមីនC ឲ្យបានច្រើន ដែលមានដូចជា៖ ត្របែក ល្ហុង ស្រ្តប៊ឺរី
- បញ្ចូលវីតាមីនA ដូចជា៖ ស្ពៃពួយឡេង ដំឡូងជ្វា ក្រូចថ្លុង សាឡាត់
- ញ៉ាំទឹកឲ្យបានច្រើន
- ស្អំកំណាត់ត្រជាក់។
ចំណុចសំខាន់
មូលហេតុមួយចំនួនដែលស្រីៗជួបបញ្ហារដូវមកច្រើនជ្រុល និងមានរយៈពេលយូរ
- ពេលខ្លះ ការធ្លាក់ឈាមខ្លាំង ជារឿងធម្មតាប៉ុណ្ណោះសម្រាប់ស្ត្រីយើង និងមិនមែនបណ្ដាលមកពីបញ្ហាសុខភាពណាមួយឡើយ។
- ចំពោះស្ត្រីខ្លះទៀត ការធ្លាក់ឈាមច្រើនជ្រុលអាចបណ្ដាលមកពីជំងឺមួយចំនួនដូចជាជំងឺEndometriosis ជំងឺដុំសាច់ស្បូន ជំងឺគីសទឹកលើក្រពេញអូវែ ឬជំងឺមហារីកស្បូន។
- បញ្ហាអតុល្យភាពអ័រម៉ូន ក៏អាចបង្កឲ្យធ្លាក់ឈាមច្រើនដូចគ្នា។
- ការព្យាបាលបែបវេជ្ជសាស្ត្រណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet