កុំដាច់យប់ច្រើនពេក បើមិនចង់មានហានិភ័យ ទៅថ្ងៃខាងមុខ! - TrueID

កុំដាច់យប់ច្រើនពេក បើមិនចង់មានហានិភ័យ ទៅថ្ងៃខាងមុខ!

January 20, 2021

ចំណេះដឹង៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយដំណេកគឺជាផ្នែកដ៏សំខាន់នៃការសម្រាកផ្នែករាងកាយ និង ចិត្តពីព្រោះថារាងកាយ និង ចិត្ត មនុស្សយើងត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ និងដើម្បីឱ្យមានតុល្យភាពប្រចាំថ្ងៃ បើទោះបីជាមនុស្សមួយភាគធំទទួលស្គាល់ថាដំណេកមានភាពចាំបាច់ជាខ្លាំង ប៉ុន្តែមនុស្សមួយចំនួនក៏មិនសូវខ្វល់អំពីបញ្ហានេះដែរ។

ខាងក្រោមនេះគឺជាបម្រាមពីហានិភ័យចំពោះមនុស្សដែលទទួលដំណេកបានតិច ដែលមិនដឹងពីហានិភ័យទាំងអស់នេះ។

រូបដំណាង
រូបដំណាង
រូបតំណាង
រូបតំណាង

១. ខួរក្បាលមិនធ្វើការឆ្លើយតប

ខួរក្បាលគឺជាសរីរាង្គ ដែលដំណើរនូវមុខងារ នៃសរីរាង្គផ្សេងទៀតនៃរាងកាយមនុស្សយើង។នេះមានន័យប្រសិនបើ ខួរក្បាលមនុស្សយើង មិនឆ្លើយតប ឬ ឆ្លើយតបយឺតវានឹងធ្វើឱ្យប៉ះពាល់ដំណើរការផ្សេងទៀតនៃសរីរាង្គដ៏ទៃ។

យោងទៅតាមការសិក្សាមួយ ពីសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានបង្ហាញថា ការគេងតិចជាង៧ ទៅ ៨ម៉ោងអាចធ្វើឱ្យខួរក្បាលរបស់យើងផលិតនូវប្រូតេអ៊ីនដែលបំផ្លាញកោសិកាខួរក្បាល។

ហើយម៉្យាងវិញទៀតវាក៏ប៉ះពាល់ទៅប្រព័ន្ធភាពស៊ាំរបស់រាងកាយទាំងមូលផងដែរ ដែលជួយការពារភ្នាក់ងារបង្ករោគពីការបំផ្លាញកោសិកាក្នុងខ្លួន។

ដូច្នេះការទទួលដំណេកបានតិច ពិតជាមានផលប៉ះពាល់អវិជ្ជមានជាខ្លាំងដល់ខួរក្បាល នៅពេលខួរក្បាលបានសម្រាកតិច ការជុសជុលនៃកោសិកាថ្មីក៏តិចទៅតាមហ្នឹងដែរហើយជាហេតុបង្កឱ្យខួរក្បាលមានភាពស្រពិចស្រពិល បាត់បង់ការយកចិត្តទុក វិលមុខ និងខួរក្បាលមានដំណើរយឺតតែម្តង។​ ហើយកត្តានេះនាំទៅរកភាពស្ពឹកស្រពន់ក្នុងការងារក៏ដូចជាធ្វើការចងចាំចុះខ្សោយ។

២. មានបញ្ហាការចងចាំ

ការសិក្សាមួយពីសមាគមចិត្តសាស្ត្រអាមេរិកហៅកាត់ថា APA បានរកឃើញថា​ មនុស្សដែលចូលគេងនៅចន្លោះម៉ោង១០ និង១១ យប់មានផលប៉ះពល់គួរឱ្យកត់សម្គាល់ទៅលើការចងចាំ និង ការផ្តោតអារម្មណ៍។ ដោយសារតែខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់ មិនបានជុសជុលខ្លួនឯងផងនោះ ធ្វើឱ្យការគិត រកហេតុផលការដោះស្រាយបញ្ហា ការផ្តោតអារម្មណ៍ និង ការចងចាំចុះខ្សោយ។

អាចបណ្តាលឱ្យមានរោគសញ្ញានៃជំងឺDystopia ជាញឹកញាប់ភ្លេចច្រើនដែលបណ្តាលមកពីការអស់កម្លាំងខួរក្បាល ឬក៏កើតជំងឺវង្វេង នាពេលអនាគតទៀតផង។

៣. អារម្មណ៍មិនមូល ឬមិនឋិតថេរ

កង្វះការដំណេក បង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍និង គំនិតរបស់អ្នក ខណៈពេលដែលអ្នកកាន់តែបង្អត់ដំណេកខួរក្បាលរបស់អ្នកកាន់តែរឹងរូស នឹងខ្វះការផ្តោតអារម្មណ៍ និង ការចងចាំខ្សោយ មានអារម្មណ៍មិនមូល ការអត់ធ្មត់ទាប ថែមទាំងពិបាកក្នុងខិតទៅរកមនុស្សដ៏ទៃ ហើយអាចបង្កឱ្យមានជំងឺ Depression ទៀតផង។ ហើយការទទួលដំណេកបានតិចក៏នាំឱ្យអ្នកមានជំងឺគេង មិនលក់រាំរ៉ៃផងដែរដូច្នេះការទទួលដំណេកបានគ្រប់គ្រាន់អាចជួយឱ្យមានអារម្មណ៍ល្អ និង ស្រស់ថ្លាទៀតផង និងជួយរំញោចភាពប្រុងប្រយ័ត្នរបស់រាងកាយបានទឿតផង។

រូបតំណាង
រូបតំណាង

៤. សុខភាពចុះខ្សោយ

ការទទួលដំណេកបានតិចក៏អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយផងដែរ។ពេលដែលប្រព័ន្ធភាពស៊ាំមិនមានប្រសិទ្ធិភាព វាងាយស្រួលឆ្លងជំងឺជាដើម។អ្នកអាចប្រឈមជាមួយជំងឺគាំងបេះដូង  ជំងឺទឹកនោមផ្អែម និង ជំងឺផ្សេងទៀតផងដែរ ដោយសារតែជាតិស្ករក្នុងឈាមនិង កម្រិតអាំងស៊ុយលីន កើតឡើងឆាប់រហ័ស។

តាមការសិក្សា​ និង ស្រាវជ្រាវមួយបានបង្ហាញថា ក្នុងចំណោម មនុស្ស១,២៤០ នាក់ដែលគេងតិចជាង ៦ម៉ោងមាន ៤៧ ភាគរយ ដែលមានរោគសញ្ញានៃជំងឺមហារីកពោះវៀន។

៥. ហានិភ័យនៃគ្រោះថ្នាក់

ជាទូទៅការទទួលដំណេកបានតិចអាចធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃជាដើម។ភាពងងុយគេងនៅពេលថ្ងៃជាកត្តាប្រឈមមួយផងដែរ ប្រសិនអ្នកត្រូវធ្វើការ ដូចជា ជាមួយម៉ាស៊ីនការងារសំណង់ អាចបណ្តាលឱ្យអ្នកខ្វះការយកចិត្តទុក ឬការប្រុងប្រយ័ត្នជាដើមពិសេសនៅពេលអ្នកបើកបរតែម្តង។​ កង្វះនៃដំណេកនឹងធ្វើឱ្យដំណើរខួរក្បាលរបស់អ្នកកាន់តែអន់ថយ៕

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...