កប់ពពក! កង់ទាំង២០ ដែលមានតម្លៃថ្លៃជាងគេបំផុតប្រចាំឆ្នាំ ២០២១ - TrueID

កប់ពពក! កង់ទាំង២០ ដែលមានតម្លៃថ្លៃជាងគេបំផុតប្រចាំឆ្នាំ ២០២១

January 6, 2021

សម័យនេះមនុស្សជាច្រើនបានយល់ដឹងពីបញ្ហាសុខភាព​និងអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណច្រើន ​ដូចនេះពួកគេក៏បានជ្រើសរើសវិធីនៃការហាត់ប្រាណតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។នៅក្នុងនោះការជិះកង់ហាត់ប្រាណ គឺជាកីឡាម្យ៉ាង ដែលអាចហាត់ប្រាណផង​និងការជាកម្សាន្តផង ដែលទទួលបានការពេញនិយមសព្វថ្ងៃ។

ការជិះកង់មានការពេញនិយម
ការជិះកង់មានការពេញនិយម

តែអ្នកប្រហែលជាមិនដឹងទេថាកង់ខ្លះអ្នកមានតម្លៃថ្លៃកប់ពពកខ្លាំង ដែលប្រភេទខ្លះមានតម្លៃលើសរថយន្តស៊េរីទំនើបទៅទៀត​ដែលអាចនិយាយថាអ្នកល្មមៗឃើញគេជិះកង់កុំចង់មើលងាយឱ្យសោះ។

ដូច្នេះមកតាមដានកង់ទាំង២០ប្រភេទដែលជាប់ឈ្មោះថាជាកង់ដែលមានតម្លៃថ្លៃជាងគេបំផុតប្រចាំឆ្នាំ ២០២១ នេះ ដូចខាងក្រោម ៖

១. ​ 24K Gold Extreme Mountain Bike

តម្លៃ៖១លានដុល្លារអាមេរិច ($1Million)

ប្រេន៖ Surly Bikes

ផលិតផល៖ សហរដ្ឋអាមេរិច

ចេញលក់ឆ្នាំ៖២០១៤

លក្ខណៈពិសេស៖ផលិតពី​​មាស ​24K Gold, ពេជ្រខ្មៅ​​៦០០គ្រាប់ (600 Black Diamonds)។

​ 24K Gold Extreme Mountain Bike
​ 24K Gold Extreme Mountain Bike

២. Trek Butterfly Madone

តម្លៃ៖ ៥០ម៉ឺន​ដុល្លារអាមេរិច ($500K)

ប្រេន៖ Trek Butterfly Madone

ផលិតផល៖ ប្រទេសបារាំង

ចេញលក់ឆ្នាំ៖២០០៩

លក្ខណៈពិសេស៖មានរំលេចជាមេអំបៅពិតៗនៅកាំកង់ ​ហើយលេចធ្លោច្បាស់រាល់ពេលដែលធាក់កង់នេះធ្វើដំណើរ។

Trek Butterfly Madone
Trek Butterfly Madone

៣. Trek Yoshimoto Nara

តម្លៃ៖ ២០ម៉ឺន​ដុល្លារអាមេរិច ($200K)

ប្រេន៖ Trek Yoshimoto Nara

លក្ខណៈពិសេស៖ រចនាមានលក្ខណៈជារូបតុក្កតាកូនក្មេង​​UFOs និងឡូហ្គូលេចធ្លោ។

Trek Yoshimoto Nara
Trek Yoshimoto Nara

៤.​​​ Kaws-Trek Madone

តម្លៃ៖ ១៦ម៉ឺន​ដុល្លារអាមេរិច ($160K)

ប្រេន៖ Kaws-Trek Madone

លក្ខណៈពិសេស៖រចនាម៉ូតដូចជាធ្មេញ ឬបន្លាលួស នៅលើស៊ុមកង់ និងកាំកង់។

Kaws-Trek Madone
Kaws-Trek Madone

៥. ​​ Aurumania Crystal Edition Gold Bike

តម្លៃ៖ ១១ម៉ឺន៤ពាន់​ដុល្លារអាមេរិច ​($114K)

ប្រេន៖ Aurumania Crystal Edition Gold Bike

ផលិតផល៖ ផលិតនៅក្នុងក្រុមហ៊ុន  Aurumania ប្រទេសបារាំង

លក្ខណៈពិសេស៖ស៊ុម ​កាំកង់ ធ្វើពីមាស​​ និងស្ពឺកង់ធ្វើពីគ្រីស្ទាល់។

​​ Aurumania Crystal Edition Gold Bike
​​ Aurumania Crystal Edition Gold Bike

៦. Trek Madone 7-Diamond

តម្លៃ៖ ៧ម៉ឺន៥ពាន់​ដុល្លារអាមេរិច ($75K)

ប្រេន៖ Trek Madone 7-Diamond

ផលិតផល៖ ទីក្រុងញ៉ូយ៉ក

ចេញលក់ឆ្នាំ៖២០០៥

លក្ខណៈពិសេស៖  កាំកង់​ ដាំពេជ្រ។

Trek Madone 7-Diamond
Trek Madone 7-Diamond

៧. Rare Tiffany & Co. Silver MountedLady’s Bike

តម្លៃ៖ ៧ម៉ឺន​ដុល្លារអាមេរិច ($70K)

ប្រេន៖ Tiffany &Co

ផលិតផល៖ សហរដ្ឋអាមេរិច

ចេញលក់ឆ្នាំ៖២០០៨

លក្ខណៈពិសេស៖ផលិតចញពីមាស និងពេជ្រ។

Rare Tiffany & Co. Silver Mounted Lady’s Bike
Rare Tiffany & Co. Silver Mounted Lady’s Bike

៨. Chrome Hearts X Cervelo Mountain Bike

តម្លៃ៖ ៦ម៉ឺន​ដុល្លារអាមេរិច ($60K)

ប្រេន៖ Chrome Hearts X Cervelo Mountain Bike

ផលិតផល៖ សហរដ្ឋអាមេរិច

លក្ខណៈពិសេស៖  ផលិតពីប្រាក់និងការរចនាម៉ូតបែបសិល្បៈថ្មីប្លែក។

Chrome Hearts X Cervelo Mountain Bike
Chrome Hearts X Cervelo Mountain Bike

៩.  Montante Luxury Gold Collection

តម្លៃ៖ ៤ម៉ឺន៦ពាន់​ដុល្លារអាមេរិច ($46K)

ប្រេន៖ Montante Luxury Gold Collection

លក្ខណៈពិសេស៖កែបធ្វើពីស្បែក, ឌីណាម៉ូធាក់កង់បែបបុរាណ។

Montante Luxury Gold Collection
Montante Luxury Gold Collection

១០.​ eRockit Electric Assist Bicycle

តម្លៃ៖ ៤ម៉ឺន៤ពាន់​ដុល្លារអាមេរិច ($44K)

ប្រេន៖ eRockit

លក្ខណៈពិសេស៖ ជាកង់ដែលមានម៉ូតដូចម៉ូតូ​​ តែគ្មានឈ្នាន់បន្ថែមល្បឿនដូចម៉ូតូឡើយ។

eRockit Electric Assist Bicycle
eRockit Electric Assist Bicycle

១១. ​Litespeed Blade

តម្លៃ៖ 40,788$

ប្រេន៖ Lightspeed Blade

លក្ខណៈពិសេស៖តួកង់ធំ, និងមានរាងខ្នងឆ្អឹងកាំបិត។

​Litespeed Blade
​Litespeed Blade

១២. ​Factor Aston Martin One-77

តម្លៃ៖ ៣ម៉ឺន៩ពាន់ដុល្លារអាមេរិច ($39K)

ប្រេន៖ Factor

ផលិតផល៖ UK (អង់គ្លេស)

ចេញលក់ឆ្នាំ៖២០១៣

លក្ខណៈពិសេស៖ស៊ុម​និងតួកង់ផលិតពីសរសៃកាបូន,​ មានប្រព័ន្ធកំព្យូទ័រឆ្លាតវៃ, មាន Sensors,  បន្ថែមបន្ថយល្បឿន​, GPS និងឧបករណ៍វាស់ចង្វាក់បេះដូង។

Factor Aston Martin One-77
Factor Aston Martin One-77

១៣.​ Phanuel Krencker’s ‘Bicyclettes

តម្លៃ៖ 34,424$

ប្រេន៖ Phanuel Krencker’s “Bicyclettes deLuxe’

លក្ខណៈពិសេស៖ផ្នែកសំខាន់ៗ​ និងស៊ុមកង់ ផលិតដោយ Cyfac។

Phanuel Krencker’s ‘Bicyclettes
Phanuel Krencker’s ‘Bicyclettes

១៤. KGS Tier 3 Custom Bike

តម្លៃ៖ ៣ម៉ឺនដុល្លារអាមេរិច ($30K)

ប្រេន៖ KGS

ផលិតផល៖ សហរដ្ឋអាមេរិច

ចេញលក់ឆ្នាំ៖២០១៤

លក្ខណៈពិសេស៖ផលិតចេញពីមាស ​ស្ពាន់ និងប្រាក់។

KGS Tier 3 Custom Bike
KGS Tier 3 Custom Bike

១៥. Beru Factor 001

តម្លៃ៖ ៣ម៉ឺនដុល្លារអាមេរិច ($30K)

ប្រេន៖ Factor

ផលិតផល៖ UK (អង់គ្លេស)

ចេញលក់ឆ្នាំ៖២០១៦

លក្ខណៈពិសេស៖ខ្នងកង់ធ្វើពីសរសៃកាបូន និងហ្វ្រាំងកង់ពី កាបូនសេរ៉ាមិច។

Beru Factor 001
Beru Factor 001

១៦. Storck Fascenario.3 Platinum AstonMartin

តម្លៃ៖ ១ម៉ឹន៩ពាន់ដុល្លារ ($19K)

ប្រេន៖ Storck Bicycle

ផលិតផល៖​​ប្រទេសអាល្លឺម៉ង់

ចេញលក់ឆ្នាំ៖២០១៧

លក្ខណៈពិសេស៖ផលិតពីសរសៃកាបូនរឹងមាំ (CarbonFiber Reinforced)។

Storck Fascenario.3 Platinum Aston Martin
Storck Fascenario.3 Platinum Aston Martin

១៧. ​Cervelo P5X Dura Ace Di2

តម្លៃ៖ ១ម៉ឹន៨ពាន់ដុល្លារអាមេរិច ($18K)

ប្រេន៖ Cervelo

ផលិតផល៖ ប្រទេសកាណាដា

ចេញលក់ឆ្នាំ៖២០១៦

លក្ខណៈពិសេស៖តួធ្វើពីសរសៃកាបូន (Carbon Fiber)។

Cervelo P5X Dura Ace Di2
Cervelo P5X Dura Ace Di2

១៨. ​Pinarello Dogma F12 Disk

តម្លៃ៖ ១ម៉ឹន៤ពាន់ដុល្លារអាមេរិច ($14K)

ប្រេន៖ Pinarello

ផលិតផល៖ ប្រទេសអ៊ីតាលី

ចេញលក់ឆ្នាំ៖២០១៧

លក្ខណៈពិសេស៖ផលិតពីសរសៃកាបូន (CarbonFiber)។

Pinarello Dogma F12 Disk
Pinarello Dogma F12 Disk

១៩. Trek Madone SLR 9 eTap Project One

តម្លៃ៖ ១ម៉ឹន៤ពាន់ដុល្លារអាមេរិច ($14K)

ប្រេន៖ Trek

ផលិតផល៖ សហរដ្ឋអាមេរិច

ចេញលក់ឆ្នាំ៖២០២១

លក្ខណៈពិសេស៖ផលិតចេញពីសរសៃកាបូន (CarbonFiber)។

Trek Madone SLR 9 eTap Project One
Trek Madone SLR 9 eTap Project One

២០. Spyker Aeroblade

តម្លៃ៖ ១ម៉ឹន២ពាន់ដុល្លារអាមេរិច($12K)

ប្រេន៖ Spyker

ផលិតផល៖ ប្រទេសហូឡង់

ចេញលក់ឆ្នាំ៖២០០៦

លក្ខណៈពិសេស៖តួកង់ធ្វើពីទីតានីញ៉ូម ​(Titanium)និងតួកង់មុខធ្វើពីអាលុយមីញ៉ូម

Spyker Aeroblade
Spyker Aeroblade

ចុះអ្នកទាំងអស់គ្នាពេញចិត្តកង់ម៉ូតមួយណាដែរ!

ទាក់ទងជាមួយ:
ម៉ូតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...