អាហារទាំងនេះ គឺល្អបំផុតសម្រាប់ស្រី្តមានផ្ទៃពោះ ដែលជិតសម្រាលកូន - TrueID

អាហារទាំងនេះ គឺល្អបំផុតសម្រាប់ស្រី្តមានផ្ទៃពោះ ដែលជិតសម្រាលកូន

March 8, 2021

សុខភាព៖ ការរស់នៅដោយមានសុខភាពល្អគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងប្រាថ្នាចង់បាន ប៉ុន្តែ​មនុស្សគ្រប់រូបបែរជាមិនសូវមានការយកចិត្តទុកដាក់ ទៅលើការបរិភោគអាហារនោះទេ ដែលវាជាផ្នែកមួយ ធ្វើឱ្យពួកគេមានបញ្ហាសុខភាព ដូច្នេះហើយ ការយកចិត្តទុកដាក់ទៅលើការបរិភោគ វាជារឿងមួយដែលសំខាន់ណាស់។

ជាក់ស្តែង សម្រាប់ស្រ្តីមានផ្ទៃពោះ​ គឺរឹតតែត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្លាំងព្រោះថា​ប្រសិនបើស្ត្រីមានផ្ទៃពោះ បរិភោគអាហារមិនបានត្រឹមត្រូវនោះវាមិនត្រឹមតែធ្វើឱ្យពួកគេមានបញ្ហាសុខភាពនោះទេ តែវាក៏ធ្វើឱ្យទារក ដែលនៅក្នុងផ្ទៃ អាចនឹងមានបញ្ហាធ្ងន់ធ្ងរទៀតផង។

អាហារទាំងនេះ គឺល្អបំផុតសម្រាប់អ្នកម្តាយដែលជិតសម្រាលកូន៖

១. សាច់ជ្រូក

រូបតំណាង
រូបតំណាង

សាច់ជ្រូកគឺជាអាហារ ដែលផ្ទុកទៅដោយ ​សារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពក្រពះ​ លើសពីនេះ សាច់ជ្រូកក៏មានផ្ទុកនូវជាតិខូឡាជែនដែលអាចធ្វើឱ្យស្បែក បស់ស្រ្តីមានផ្ទៃពោះមានភាពភ្លឺថ្លា ជាងនេះទៅទៀត វាក៏ជួយឱ្យស្ត្រីមាផ្ទៃពោះមានការឈឺចាប់តិចនៅពេលដែលសម្រាលកូន។

២. ស៊ុត

រូបតំណាង
រូបតំណាង

ស្តី្រដែលមានផ្ទៃពោះ គួរតែមានការបរិភោគស៊ុតឱ្យបាន៥ទៅ៦គ្រាប់ក្នុងមួយសប្តាហ៍ ដើម្បីធ្វើឱ្យទារកនៅក្នុងផ្ទៃទទួលបាននូវសុខភាពល្អហើយវាក៏ជួយឱ្យស្តី្រដែលមានផ្ទៃពោះទទួលបាននូវសុខភាពល្អផងដែរ ជាងនេះទៅទៀត ការបរិភោគស៊ុ វាក៏បានជួយបង្កើនកម្លាំងពលកម្ម​ដល់ស្ត្រីមានផ្ទៃពោះផងដែរ។

៣. សាច់ត្រី

រូបតំណាង
រូបតំណាង

ការបរិភោគសាច់ត្រី​ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់ស្ត្រីមានផ្ទៃពោះ ព្រោះថានៅក្នុងសាច់ត្រីវាផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងអូមេហ្គាខ្ពស់ដែលវាបានដើរតួនារីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលរបស់ទារកដែលនៅក្នុងផ្ទៃ ហើយវាក៏ជួយរំញោចសាច់ដុំរបស់ស្ត្រីមានផ្ទៃពោះ ​ដើម្បីបង្កើតនៅភាពងាយស្រួលក្នុងការធ្វើពលកម្ម។

៤. ផ្លែចេក

រូបតំណាង
រូបតំណាង

ចេក គឺជាប្រភេទផ្លែឈើមួយមុខដែលមានអត្ថប្រយោជន៍ច្រើនបំផុត​ ដែលមានតួនាទីបង្កើននូវភាពរឹងមាំ ហើយស្ត្រីមានផ្ទៃពោះអាចបរិភោគបានតាមចិត្ត ដោយគ្មានដែនកណត់ ព្រោះថាផ្លែកចេកវាក៏មានមុខងារក្នុងការសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយការហើមពោះ លើសពិនេះ ផ្លែចេកវាក៏បានជួយបង្កើនកម្លាំងដល់ស្ត្រីមានផ្ទៃពោះ នៅពេលដែលសម្រាលកូន។

៥. យ៉ាអួរ

រូបតំណាង
រូបតំណាង

យ៉ាអួរ ជាប្រភេទអាហារសម្រន់មួយមុខដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះព្រោះថាវាជួយឱ្យស្តី្រមានផ្ទៃពោះ ជៀសផុតពីបញ្ហាទល់លាមកក៏ដូចជាជួយទៅដល់ការកាត់បន្ថយនូវភាពតានតឹង និងបង្កើតភាពសុំា លើសពីនេះវាក៏ជួយឱ្យរាងកាយរបស់ស្ត្រីមានផ្ទៃពោះមានភាពរឹងមាំ ក្រោយពេលដែលសម្រាលកូនរួចហើយទៀតផង៕

ប្រភព៖ Sanook

ទាក់ទងជាមួយ:
ជីវិតអាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...