ស្ត្រីពពោះប្រហែល ៥០% ត្រូវបានអ្នកស្រាវជ្រាវជឿថា ទទួលផលប៉ះពាល់ពីបញ្ហាគេងមិនលក់រ៉ាំរ៉ៃ។ នេះក៏ព្រោះតែ ភាពមិនស្រួលក្នុងរាងកាយ ការផ្លាស់ប្ដូរអ័រម៉ូន ការរំភើបលាយឡំជាមួយក្ដីបារម្ភពីការក្លាយជាម្ដាយថ្មីថ្មោងជាដើម។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់ៗអាចចៀសផុតពីបញ្ហាគេងមិនលក់បាន ដោយបង្កើតទម្លាប់គេងពេលពពោះល្អៗ ដែលជួយសម្រួលការគេងពីមួយយប់ទៅមួយយប់។
ការគេងបានគ្រប់គ្រាន់ពេលមានផ្ទៃពោះ ពិតជាមានសារសំខាន់ណាស់សម្រាប់ម្ដាយ និងទារកក្នុងផ្ទៃ។ ចំពោះម្ដាយ ការគេងបានគ្រប់គ្រាន់ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ កាត់បន្ថយជំងឺបម្រុងក្រឡាភ្លើង ជំងឺបេះដូង ទប់ស្កាត់កូនកើតមុនខែ កើតទឹកនោមផ្អែមពេលពពោះ និងការពារបញ្ហាគេងកិកកុកកើតឡើងលើកូនក្រោយសម្រាល។
ការមានទម្លាប់គេងពេលពពោះល្អ ពិតជាសំខាន់ជាងពេលណាៗទាំងអស់សម្រាប់ស្ត្រី។ ក្រៅពីទម្លាប់គេងល្អៗ ស្ត្រីគួរអនុវត្តតាមខាងក្រោមនេះ យកល្អម៉ាក់ៗអាចបន្ថែមជាខ្នើយកើយពេលពពោះ ឬរបាំងបិទភ្នែកពេលគេង ដើម្បីកាត់បន្ថយបញ្ហាគេងមិនលក់ និងកែលម្អគុណភាពនៃការគេងទាំងមួលតែម្ដងដូចជា៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet