ចង់បង្កើនថាមពលមុនពេលហាត់ប្រាណ គួរតែញ៉ាំអាហារទាំង១០ប្រភេទនេះ! - TrueID

ចង់បង្កើនថាមពលមុនពេលហាត់ប្រាណ គួរតែញ៉ាំអាហារទាំង១០ប្រភេទនេះ!

April 30, 2021

ភ្នំពេញ៖ សង្កេតឃើញថា​បច្ចុប្បន្ននេះមនុស្សគ្រប់រូបហាក់បីដូចជាចាប់អារម្មណ៍ទៅលើការហាត់ប្រាណគួរឲ្យកត់សម្គាល់ជាពិសេសមិត្តៗយុវវ័យតែម្តង។ ជាការពិត ការហាត់ប្រាណមានសារៈសំខាន់ណាស់ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងមានសុខភាពល្អនោះទេ ថែមទាំងជួយឲ្យរូបរាងកាយស្រស់ស្អាតបានដូចគ្នា។

ហើយថ្ងៃនេះផងដែរយើងនឹងលើកយកប្រភេទអាហារចំនួន១០មុខ តម្រូវចិត្តអ្នកចូលចិត្តធ្វើលំហាត់ប្រាណ​ ព្រោះអាហារទាំងនេះនឹងជួយបង្កើនថាមពលលោកអ្នកមុនពេលហាត់ប្រាណ។

ចង់ជ្រាបកាន់តែច្បាស់ថាតើអាហារទាំងនោះមានអ្វីខ្លះ? តោះ ទៅតាមដានទាំងអស់គ្នា៖

១. Oatmeal

Oatmeal ជាប្រភេទស្រូវម្យ៉ាងដែលមានកាបូហាយដ្រេតប្រូទីន និងវីតាមីនជាច្រើនប្រភេទដែលសារធាតុទាំងអស់នេះជួយឲ្យសាច់ដុំរឹងមាំនៅពេលធ្វើលំហាត់ប្រាណ។ម្យ៉ាងវិញទៀតថែមទាំងមានFibreខ្ពស់ អាចជួយស្រូបយកជាតិខ្លាញ់ដែលផ្តុំនៅក្នុងក្បាលពោះផងដែរ។  

២. ពោតស្ងោរ

ប្រិយមិត្តប្រាកដជាមិននឹកស្មាននោះទេថាពោតស្ងោរជួយផ្តល់ថាមពលមុនពេលហាត់ប្រាណ។​ ជាក់ស្តែងពោតស្ងោរ មានសារធាតុកាបូហាយដ្រេតល្អៗ និងថែមជួយដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុទាំងនេះ នឹងបម្លែងទៅជាស្ករនិងថាមពល ដើម្បីទ្រទ្រង់នៅខណៈពេលលោកអ្នកហាត់ប្រាណ បានយ៉ាងល្អ។

៣. ស៊ុត

ស៊ុតធ្វើឲ្យរាងកាយលោកអ្នកមានកម្លាំងនិងរឹងមាំ ប៉ុន្តែប្រសិនបើលោកអ្នកចង់បានថាមពលមុនពេលហាត់ប្រាណ នោះលោកអ្នកគួរតែទទួលទានរយៈពេល២ម៉ោងមុនចាប់ផ្តើមធ្វើលំហាត់ប្រាណទើបល្អ។​

៤.  Whole Grainឬ  Whole Wheat

Whole Grainឬ Whole Wheat ជាប្រភេទស្រូវ ឬគ្រាប់ធញ្ញជាតិ ដែលធ្វើឲ្យរាងកាយមានកម្លាំង មិនឆាប់ហត់នៅពេលហាត់ប្រាណ។

៥. ទឹកដោះគោ ឬយ៉ាអួរ ដែលមានកាឡូរីទាប

ប្រភេទអាហារទាំងពីរនេះ​ មានប្រូទីន ​ព្រមទាំងសារធាតុល្អៗជាច្រើនដែលធ្វើលោកអ្នកកាន់តែមានថាមពល។

៦. ត្រីសាលម៉ុន

សាលម៉ុន ផ្តល់ឲ្យលោកអ្នកនូវប្រូទីននិងអូម៉េហ្គា៣ ដែលអាចនិយាយបានថា ជាសារធាតុដែលផ្តល់ថាមពលសម្រាប់រាងកាយ។​

៧. កាហ្វេខ្មៅ

ដោយកាហ្វេខ្មៅមានជាតិកាហ្វេអ៊ីនដែលសារធាតុនេះធ្វើលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្វាហាប់ ដូច្នេះកាហ្វេគឺល្អសម្រាប់ការញ៉ាំមុនពេលហាត់ប្រាណ។មិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយ ការឈឺចុកចាប់របស់សាច់ដុំទៀតផង។​  

៨. ចេក

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ផ្លែចេកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ​ និងថែមទាំងផ្តល់ថាមពលដល់លោកអ្នកបានយ៉ាងល្អ។ 

៩. ឪឡឹក

ជាតិស្ករដែលមាននៅក្នុងផ្លែឪឡឹក មិនត្រឹមតែផ្តល់ថាមពលនោះទេ ប៉ុន្តែថែមទាំងជួយដល់សាច់ដុំទៀតផង។​ ជាមួយគ្នានេះក៏ចង់បញ្ជាក់ដែរថា លោកអ្នកគួរគប្បីញ៉ាំផ្លែឪឡឹក មុនពេលហាត់ប្រាណចាប់ពី ៣០ ទៅ ៦០​នាទី។ 

១០. ពពួកផ្លែប៊ឺរី

ពពួកផ្លែប៊ឺរី សម្បូរទៅដោយវីតាមីនC និងសារធាតុស្ករល្អ ដែលជួយផ្តល់ថាមពល និងជួយកាត់បន្ថយការឈឺចាប់សាច់ដុំ បន្ទាប់ពីហាត់ប្រាណ។​

យោងតាមការរៀបរាប់ខាងលើ មិត្តៗអ្នកអានបានដឹងពីអត្ថប្រយោជន៍របស់អាហារ និងផ្លែឈើទាំង១០ប្រភេទ​ ប៉ុន្តែលោកអ្នកគួរតែទទួលទានអាហារទាំងនេះ ឲ្យបានរយៈពេល២ម៉ោង មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីចៀសវាងកុំអាហារមាននៅក្នុងពោះឆ្អែតខ្លាំងពេក។ ទៀតសោតគួរចៀសវាង ការញ៉ាំអាហារដែលមានសារជាតិខ្លាញ់ខ្លាំង ជាពិសេសអាហារប្រភេទនំប៉័ង៕ 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...