មកស្គាល់ប្រទេសដែលមានជាងគេទាំង១០ លើពិភពលោក! - TrueID

មកស្គាល់ប្រទេសដែលមានជាងគេទាំង១០ លើពិភពលោក!

December 30, 2020

មាន១៩៥ប្រទេសជុំវិញពិភពលោក ដែលប្រទេសទាំងអស់ជុំវិញពិភពលោកមានសេដ្ឋកិច្ចផ្សេងៗពីគ្នា។ វិស័យសេដ្ឋកិច្ចនៃប្រទេសនីមួយៗដើរតួយ៉ាងសំខាន់ក្នុងការកំណត់ពីអាត្រាជីវភាពរបស់ប្រទេសនោះ។ យើងអាចដឹងថាប្រទេសណាមានជាងគេ និងប្រទេសណាដែលក្រជាងគេបាន គឺយើងអាចវាស់ស្ទង់បានដោយយកផលិតផលក្នុងស្រុកសរុបទៅធៀបនឹងចំនួនប្រជាជនសរុបដែលភាសាកាត់អង់គ្លេសថាGDP(Gross Domestic Product) បន្ទាប់មកយើងនឹងទទួលបានផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗ។

ចង់ដឹងថាប្រទេសដែលមានជាងគេទាំង១០នោះមានប្រទេសណាខ្លះ សូមតាមដានជាមួយគ្នានៅខាងក្រោម ដោយរាប់ពីប្រទេសដែលមានទី១០ មកប្រទេសដែលមានជាងគេទី១៖ 

១០. សហរដ្ឋអាមេរិក (United States of America)

ទង់ជាតិសហរដ្ឋអាមេរិក 
ទង់ជាតិសហរដ្ឋអាមេរិក 

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាប្រទេសដែលមានជាងគេទី១០។ ប្រទេសនេះមានប្រជាជនប្រមាណ ៣១០លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺ ៦៤,៧៧០ដុល្លា។ ប្រាក់ចំណូល និងសេដ្ឋកិច្ចរបស់ប្រទេសនេះភាគច្រើនបានមកពីឧស្សហកម្មរថយន្ត។ 

៩. ប្រទេសស្វីស (Switzerland)

ទង់ជាតិប្រទេសស្វីស 
ទង់ជាតិប្រទេសស្វីស 

ប្រទេសស្វីសជាប្រទេសដែលមានជាងគេលំដាប់ទី៩ក្នុងពិភពលោក។ ប្រទេសនេះមានចំនួនប្រជាជនជាង៨លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗគឺ៦៧,៧៤១ដុល្លា។ សេដ្ឋកិច្ចនិងប្រាក់ចំណូលរបស់ប្រទេសនេះបានមកការផលិតគ្រឿងចក្រ និងគ្រឿងឧបភោគបរិភោគ។ 

៨. ប្រទេសគុយវ៉ែត (Kuwait) 

ទង់ជាតិប្រទេសគុយវ៉ែត 
ទង់ជាតិប្រទេសគុយវ៉ែត 

ប្រទេសគុយវ៉ែតជាប្រទេសមានជាងគេលំដាប់ទី៨។ ប្រទេសនេះមានចំនួនប្រជាជនជាង៤លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺ៦៧,៩៧០ដុល្លា។ សេដ្ឋកិច្ចនិងប្រាក់ចំណូលភាគច្រើនបានមកពីការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក។ 

៧. ប្រទេសអារ៉ាប់រួម (United Arab Emirates)

ទង់ជាតិប្រទេសអារ៉ាប់រួម  
ទង់ជាតិប្រទេសអារ៉ាប់រួម  

ប្រទេសអារ៉ាប់រួមជាប្រទេសមានជាងគេលំដាប់ទី៧។ ប្រទេសនេះមានចំនួនប្រជាជនសរុបជិត១០លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់គឺ៧០,៥៧០ដុល្លា។ ១ភាគ៣នៃប្រាក់ចំណូលរបស់ប្រទេសនេះបានមកពីការផ្គត់ផ្គងប្រេង និងវិស័យសេវាកម្មទូគមនាគមន៍។

៦. ប្រទេសន័រវ៉េ (Norway)

ទង់ជាតិប្រទេសន័រវ៉េ 
ទង់ជាតិប្រទេសន័រវ៉េ 

ប្រទេសន័រវ៉េជាប្រទេសមានជាងគេលំដាប់ទី៦។ ប្រទេសនេះមានប្រជាជនសរុបចំនួនប្រមាណ៥លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺ៧៦,៧៤០ដុល្លា។ ប្រាក់ចំណូលនៃប្រទេសនេះបានមកពីការចម្រាញ់ប្រេងធំជាងគេទី៩ និងលំដាប់ទី៣ក្នុងការនាំចេញផលិតផលហ្គាស។ 

៥. ប្រទេសអៀឡង់ (Ireland)

ទង់ជាតិប្រទេសអៀឡង់ 
ទង់ជាតិប្រទេសអៀឡង់ 

ប្រទេសអៀឡង់ជាប្រទេសដែលមានជាងគេលំដាប់ទី៥។ ប្រទេសមានចំនួនប្រជាជនសរុបប្រមាណ៤លាន៨សែននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺ៨២,៤៤០ដុល្លា។ ប្រាក់ចំណូលភាគច្រើននៃប្រទេសនេះបានមកពីយុទ្ធភ័ណ្ឌរ៉ែ និងផលិតផលអាហារ។ 

៤. ប្រទេសព្រុយណេ (Brunei)

ទង់ជាតិប្រទេសព្រុយណេ 
ទង់ជាតិប្រទេសព្រុយណេ 

ប្រទេសព្រុយណេជាប្រទេសមានជាងគេលំដាប់ទី៤។ ប្រទេសនេះមានចំនួនប្រជាជនប្រមាណ៤សែននាក់ក្នុងឆ្នាំ ២០២០។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះសម្រាប់មនុស្សម្នាក់ៗគឺ៨៣,៧៨០ដុល្លា។ ប្រទេសព្រុយណេជាប្រទេសផលិតឧស្ម័នធម្មជាតិធំលំដាប់ទី៩ និងលំដាប់ទី៣ខាងផលិតប្រេងនៅតំបន់អាសីុអាគ្នេយ៍។ 

៣. ប្រទេសសិង្ហបុរី (Singapore)

ទង់ជាតិប្រទេសសិង្ហបូរី  
ទង់ជាតិប្រទេសសិង្ហបូរី  

ប្រទេសសិង្ហបុរីជាប់ជាប្រទេសដែលមានជាងគេលំដាប់ទី៣។ ប្រទេសនេះមានចំនួនប្រជាជនជាង៥លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺ១០៣,៧២០ដុល្លា។ ប្រាក់ចំណូលភាគច្រើនរបស់ប្រទសនេះបានមកពីវិស័យសេវាកម្មហិរញ្ញវត្ថុ ឧស្សហកម្មនាំចេញគីមី ហើយប្រទេសនេះមានកំពង់ផែមមាញឹកលំដាប់ទី២ក្នុងពិភពលោក។ 

២. ប្រទេសលុចហ្សាំបួក (Luxembourg)

ទង់ជាតិប្រទេសលុចហ្សាំបួក 
ទង់ជាតិប្រទេសលុចហ្សាំបួក 

ប្រទេសលុចហ្សាំបួកជាប់ជាប្រទេសមានជាងគេលំដាប់ទី២។ ប្រទេសនេះមានចំនួនប្រជាជនសរុបជា៦លាននាក់ក្នុងឆ្នាំ២០២០។ រីឯផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗគឺមានចំនួន១០៨,៨១០ដុល្លា។ សេដ្ឋកិច្ចនិងប្រាក់ចំណូលរបស់ប្រទេសនេះភាគច្រើនមានមកពីវិស័យហិរញ្ញវត្ថុ និងឧស្សហកម្មដែកថែប។ 

១. ប្រទេសកាតា (Qatar)

ទង់ជាតិប្រទេសកាតា 
ទង់ជាតិប្រទេសកាតា 

ប្រទេសកាតាត្រូវបានគេស្គាល់ជាប្រទេសមានជាងគេលំដាប់លេខ១។ ប្រទេសនេះមានចំនួនប្រជាជនប្រមាណជិត៣លាននាក់ក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុករបស់ប្រទេសនេះគឺមានដល់ទៅ១៣៤,៦២០ដុល្លា។ សេដ្ឋកិច្ចនិងប្រាក់ចំណូលរបស់ប្រទេសនេះភាគច្រើនបានមកពីឧស្សាហកម្មរុករកប្រេង៕

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...