បញ្ហាអ័រម៉ូនកើតឡើងញឹកញាប់បំផុតលើស្ត្រី ជាពិសេសអ្នកដែលមានអាយុលើសពី៣០ឆ្នាំឡើងទៅ។ ពិតណាស់ កត្តាជាច្រើនរួមចំណែកប៉ះពាល់ដល់អ័រម៉ូនអង់ដូគ្រីនចំពោះស្ត្រី ដូចជាស្រ្តេសរ៉ាំរ៉ៃ គេងមិនគ្រប់គ្រាន់ កង្វះអាហារូបត្ថម្ភល្អ ការពពោះ និងការអស់រដូវ ជាដើម។
ជាទូទៅ ការគេងមិនលក់ និងការប្រែប្រួលអ័រម៉ូនមានទំនាក់ទំនងសាំញ៉ាំ និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ដូច្នេះហើយ យើងគួរព្យាបាលបញ្ហាទាំងពីរក្នុងពេលតែមួយ ទើបទទួលបានលទ្ធផលល្អ។
អ័រម៉ូនដែលប៉ះពាល់ដល់ការគេង
អ័រម៉ូនជាច្រើនមានប្រតិកម្មជាមួយនឹងការគេង ដូចជា៖
អ័រម៉ូនMelatonin
អ័រម៉ូនProgesterone
អ័រម៉ូនEstrogen
អ័រម៉ូនTestosterone
អ័រម៉ូនCortisol ជាដើម។
អំឡុងពេល និងក្រោយពេលអស់រដូវ អ័រម៉ូនEstrogen និង Progesteroneធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះអាចជាហេតុផលមួយ នាំឲ្យកើតបញ្ហាគេងបាត់ដង្ហើម។ បញ្ហាគេងបាត់ដង្ហើមនេះ ក៏ជាហេតុផលមួយដែលធ្វើឲ្យយើងកើតជំងឺបាក់ទឹកចិត្ត ការប្រែប្រួលអារម្មណ៍ និងចុះខ្សោយការចង់ចាំជាដើម។
ដើម្បីទទួលបានសុខភាពរឹងមាំយូរអង្វែង យើងគួរយកចិត្តទុកដាក់ដល់បញ្ហាដំណេក និងសុខភាពអ័រម៉ូនអង់ដូគ្រីន។ ទាំងនេះជាគន្លឹះងាយៗ ជួយឲ្យយើងគេងលក់ស្រួល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet