យល់ដឹង៖ គ្រាន់តែគិតអំពីម្ជុល ប្រហែលជាគ្រប់គ្រាន់ដែលធ្វើឱ្យអ្នកស្បថលែងចង់ទៅជួបគ្រូពេទ្យទៀត។ប្រសិនបើអ្នកមានគំនិតបែបនេះ ខាងក្រោមគឺជាគន្លឹះណែនាំសំខាន់ៗមួយចំនួនសម្រាប់អ្នក៖
១. ប្ដូរការគិតរបស់អ្នកឡើងវិញ
វាអាចស្តាប់ទៅស្រួល ប៉ុន្តែពិបាកធ្វើតែសូមពិចារណាថា ភាពខ្លាច គឺជារឿងដែលមិនសមហេតុផលបំផុត។ ត្រូវរំឮកខ្លួនអ្នកថា ការឈឺចាប់ដែលកើតពីការចាក់ឬចេញឈាមគឺកើតឡើងតែមួយភ្លេតប៉ុណ្ណោះ។
២. ព្យាយាមកុំបារម្ភ
វិធីប្រាកដនិយមមួយដើម្បីធ្វើឱ្យខ្លួនអ្នកធុញថប់នឹងការចាក់ថ្នាំបង្ការរោគគឺការព្រួយបារម្ភអំពីវាឥតឈប់ឈរនៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍មុន។ប៉ុន្តែការបារម្ភនោះមិនមានអ្វីក្រៅតែពីបង្កើនការភ័យខ្លាចនិងធ្វើឱ្យខ្លួនឯងកាន់តែមិនចង់ចាក់វ៉ាក់សាំង។
៣. ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក
ពេលខ្លះការមើលរូបភាពម្ជុលឬសូម្បីតែកាន់ម្ជុល(នៅក្នុងទីតាំងដែលមានសុវត្ថិភាពត្រួតពិនិត្យនៅការិយាល័យវេជ្ជបណ្ឌិតឬឱសថស្ថាន)អាចជួយអ្នកឱ្យយកឈ្នះការភ័យខ្លាចបាន។ នៅពេលដែលអ្នកកាន់តែមានអារម្មណ៍ស៊ាំវា អ្នកនឹងមិនសូវភ័យខ្លាចវាអាចជួយអ្នកឱ្យបោះជំហានទៅមុខទៀត។
៤. ពិចារណាការព្យាបាល
ក្នុងករណីធ្ងន់ធ្ងរសម្រាប់អ្នកខ្លាចម្ជុល អ្នកប្រហែលជាត្រូវការជំនួយពីអ្នកពិគ្រោះយោបល់ជំនាញឬអ្នកព្យាបាលរោគដែលមានអាជ្ញាប័ណ្ណ។ដោយប្រើវិធីសាស្រ្តដូចជាការព្យាបាលអាកប្បកិរិយាស្មារតី (CBT) អ្នកជំនាញសុខភាពផ្លូវចិត្តទាំងនេះអាចជួយអ្នកឱ្យគ្រប់គ្រងលើការភ័យខ្លាចរបស់អ្នក។
៥. ចាក់ថ្នាំ
ការព្យាបាលដ៏ល្អបំផុតសម្រាប់ការភ័យខ្លាចម្ជុលអាចជាការចាក់ថ្នាំបង្ការរោគហើយបង្ហាញថាខ្លួនអ្នកអាចធ្វើវាបាន៕