លំហាត់ប្រាណលំនាំអក្សរ V បញ្ច្រាសជាលំហាត់ប្រាណជួយសន្ធឹងរាងកាយទាំងមូល។ វាជាក្បាច់យូ៉ហ្កាដ៏មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់រុំារ៉ៃបណ្តាលមកពីការអង្គុយយូរ ដែលធ្វើឱ្យសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយឡើងរឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ នៃការធ្វើលំហាត់ប្រាណលំនាំអក្សរ Vបញ្ច្រាស។
១. ជួយសន្ធឹងរាងកាយផ្នែកខាងក្រោម៖ ដោយសន្ធឹងសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយ កំពួនជើង និងកជើង។
២. ជួយពង្រឹងរាងកាយផ្នែកខាងលើ៖ ជាលំហាត់ទ្រទម្ងន់ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការពង្រឹងកម្លាំងស្មា និងដៃ។ ជំហនេះក៏ជួយពង្រឹងសាច់ដុំពោះដែរ។
៣. ជួយបង្កើនលំហូរឈាមទៅខួរក្បាល៖ វាជាជំហរដែលធ្វើឱ្យបេះដូងស្ថិតនៅពីលើក្បាលដែលអនុញ្ញាតឱ្យទំនាញផែនដីបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលជួយក្នុងការផ្តោតអារម្មណ៍ និងបង្កើនថាមពលខួរក្បាល។
៤. កាត់បន្ថយការឈឺខ្នង និងក៖ លំហាត់ប្រាណនេះជួយបើកទ្រូង និងស្មាដែលអាចជួយតម្រង់ឆ្អឹងខ្នងរបស់យើងឱ្យត្រង់ និងជួយបន្ធូរភាពតានតឹងពីកយើង។
៥. ជួយពង្រឹងសាច់ដុំជើង៖ ជំហរនេះជួយពង្រឹងសាច់ដុំភ្លៅនិងកំភួនជើង។ វាជួយការពារការរបួសសាច់ដុំភ្លៅ និងកំភួនជើង នៅពេលយើងហាត់ប្រាណដូចជា រត់ ឡើងភ្នំ ឬធាក់កង់ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet