សុខភាពមាត់ធ្មេញ អាចជាភ្នាក់ងារចង្អុលសំខាន់មួយប្រាប់ពីសុខភាពទូទៅ សុខុមាលភាព និងគុណភាពជីវិតរបស់យើង។ សុខភាពទូទៅក៏អាចមានទំនាក់ទំនងជាមួយមាត់ធ្មេញ ព្រោះសុខភាពមាត់ធ្មេញក៏ជាចំណែកបង្កជាជំងឺមួយចំនួនលើរាងកាយយើង។ នេះបើតាមការឲ្យដឹងពីអង្គការសុខភាពពិភពលោក (WHO)។
សុខភាពមាត់របស់យើង អាចរួមចំណែកដល់ជំងឺ និងស្ថានភាពសុខភាពផ្សេងៗរួមមាន៖
បន្ថែមពីលើនេះ ស្ថានភាពសុខភាពមួយចំនួនទៀតក៏អាចប៉ះពាល់ទៅដល់សុខភាពមាត់ធ្មេញយើងដែរដូចជា ជំងឺទឹកនោមផ្អែម ជំងឺអេដស៍ និងជំងឺពុកឆ្អឹងជាដើម។
ដើម្បីការពារសុខភាពមាត់ធ្មេញយើងឲ្យបានល្អ មិនត្រូវរំលងទម្លាប់ថែទាំមាត់ធ្មេញដូចខាងក្រោមនេះទេរួមមាន៖
-ដុសធ្មេញយ៉ាងតិច២ដង/ថ្ងៃ ជាមួយច្រាស់ស្ដើង ទន់ល្មម និងថ្នាំដុសធ្មេញផ្ទុកជាតិ flouride
-សម្អាតកាកសំណល់ក្នុងធ្មេញជាមួយសរសៃអំបោះជាប្រចាំ
-ប្រើទឹកខ្ពុរមាត់ក្រោយសម្អាតកាកសំណល់រួច
-ញ៉ាំរបបអាហារត្រឹមត្រូវ និងកាត់បន្ថយអាហារផ្អែម
-ផ្លាស់ប្ដូរច្រាស់ដុសធ្មេញ១ដង/៣ខែ
-ចៀសវាងការជក់បារី
-ណាត់ជួបគ្រូពេទ្យ និងពិនិត្យមាត់ធ្មេញឲ្យបានទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet