កម្ពុជា៖ រាជាណាចក្រអង្គរត្រូវបានគេស្គាល់ថាជាទីក្រុងបុរាណខ្មែរដែលមានប្រាង្គប្រាសាទរាប់ពាន់ ឈរតាំងទីបង្អួតសម្រស់នៃស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរកាលពីជំនាន់មុនដែលលោកមានថ្វីដៃបុិនប្រសប់យ៉ាងជំនាញ ខាងផ្នែកសំណង់ប្រាសាទ និងត្រូវបានកូនខ្មែរនិងជនបរទេសជុំវិញសកលលោកចាត់ទុកថា ជាស្ថាបត្យករដ៏អាស្ចារ្យនៃមនុស្សជាតិផងដែរ។ដោយអាស្រ័យលើគុណតម្លៃដ៏មហិមានៃស្ថាបត្យកម្មដ៏ល្អឯកនេះហើយទើបរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិនៅថ្ងៃទី១៤ ធ្នូ ១៩៩១ នៅទីក្រុង សាន់តាហ្វេ នៃសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ ក្រៅតែពីប្រទេសកម្ពុជាដែលជាមាតុប្រទេស ចំណែកឯប្រទេសទាំងនេះវិញក៏មានសំណង់ប្រាសាទបុរាណខ្មែរ ពិសេសគឺប្រាសាទអង្គរវត្តផងដែរ។ប្រទេសទាំងនោះរួមមាន៖
១/.ប្រទេសចិន(ច្រកចូលនៃចម្លាក់រឿងកូរសមុទ្រទឹកដោះ នៃខ្លោងទ្វារប្រាសាទអង្គរ)
២/.ប្រទេសជប៉ុន(សំណង់ប្រាសាទអង្គរវត្ត រចនាបថខ្មែរ លើទឹកដីជប៉ុន)
៣/.ប្រទេសថៃ(សំណង់ប្រាសាទអង្គរវត្តនៅព្រះបរមរាជវាំង នារាជធានីបាងកក)
៤/.ប្រទេសវៀតណាម( សំណង់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទខ្មែរដទៃទៀតនៅទីក្រុង ដាណាង )
៥/.សហរដ្ឋអាមេរិក( ចម្លាក់នៃប្រាសាទបាយ័ននិងអង្គរនៅក្នុង អរឡង់ដូ រដ្ឋផ្លរីដា)