គ្នាយើងដឹងហើយថាភ្នែកមានសារសំខាន់ប៉ុនណាសម្រាប់ជីវិតប្រចាំថ្ងៃ។ ជំងឺភ្នែកមួយចំនួនអាចធ្វើឲ្យយើងបាត់បង់គំហើញ ដូចនេះហើយបានជាយើងត្រូវប្រញាប់ព្យាបាលពេលភ្នែកមានជំងឺ និងត្រូវថែទាំភ្នែកឲ្យបានល្អ។
ជាធម្មតាភ្នែកមនុស្សយើងអាចនឹងព្រិចចុះឡើងប្រហែល១៥ដងក្នុងមួយនាទី ប៉ុន្តែនៅពេលយើងរវល់សម្លឹងកុំព្យូទ័រ ទូរទស្សន៍ ឬទូសព្ទ យើងអាចនឹងភ្លេចព្រិចភ្នែក និងនាំឲ្យសកម្មភាពព្រិចភ្នែកធ្លាក់មកត្រឹម៥ទៅ៧ដងក្នុងមួយនាទីវិញ អាចនាំឲ្យភ្នែកងាយស្ងួត។
តិចនិក២០.២០.២០ គឺសំដៅដល់ការសម្លឹងមើលអេក្រង់គ្រឿងអេឡិកត្រូវនិចត្រឹម២០នាទីម្ដង ហើយត្រូវងាកភ្នែកទៅមើលវត្ថុផ្សេងក្នុងចម្ងាយ២០ហ្វីត (ប្រហែល៦ម៉ែត្រ)ពីខ្លួន ក្នុងរយៈពេល២០វិនាទី។ ការធ្វើដូចនេះ អាចជួយឲ្យភ្នែករបស់យើងមានឱកាសសម្រាកបានខ្លះ។
អ្នកបញ្ចេញសកម្មភាពរាងកាយច្រើន តែងមានសុខភាពរាងកាយល្អជាងអ្នកដែលមិនហាត់ប្រាណ។ ការធាត់ ឬលើសទម្ងន់ ធ្វើឲ្យមនុស្សយើងប្រឈមខ្ពស់នឹងការកើតជំងឺទឹកនោមផ្អែម និងបញ្ហាមួយចំនួនទៀត នាំឲ្យមានបញ្ហាដល់ភ្នែក។
បើសិនជាយើងមានបញ្ហាស្រវាំងភ្នែកកើតឡើងញឹកញាប់ រំខានដល់គំហើញរបស់យើង នោះជាពេលដែលយើងគួរត្រូវទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាលដែរហើយ។
របបអាហារត្រឹមត្រូវជួយឲ្យភ្នែករបស់យើងមានសុខភាពល្អ។ ក្នុងរបបអាហារប្រចាំថ្ងៃ គួរមានបន្លែ និងផ្លែឈើ និងត្រី ជាដើម។ បន្លែគួរជាបន្លែពណ៌លឿង និងបៃតង។
បើសិនជាយើងធ្វើការច្រើនម៉ោងនៅមុខកុំព្យូទ័ររាល់ថ្ងៃ យើងគួរតែប្រើវ៉ែនតាការពារពន្លឺកុំព្យូទ័រដើម្បីកុំឲ្យឈឺភ្នែក ដោយសារពន្លឺ និងការសម្លឹងកុំព្យូទ័រយូរម៉ោង។ ដូចគ្នាដែរ យើងគួរកែសម្រួលពន្លឺលើអេក្រង់កុំព្យូទ័រឲ្យសមនឹងភ្នែក កុំឲ្យចាំងពេក ឬងងឹតពេកជាដើម ពោលគឺធ្វើឲ្យយ៉ាងឲ្យពន្លឺសមាមាត្រទៅនឹងពន្លឺមជ្ឈដ្ឋានជុំវិញយើងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet