ការសិក្សាបង្ហាញថា ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក! - TrueID

ការសិក្សាបង្ហាញថា ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក!

November 16, 2022

ការសិក្សា​ថ្មី​មួយ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បង្ហាញ​ថា ចង្ក្រាន​ហ្គាស​ដែល​យើង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ អាច​លេច​ធ្លាយ​សារធាតុ​បំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់ ដូចជា​សារធាតុBenzene ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើត​ជំងឺ​មហារីក​។

លោក​បណ្ឌិត​Eric Lebel ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចង្ក្រាន​ហ្គាស​ អាច​លេច​ធ្លាយ​​បាន​ បើ​ទោះ​បី​ជា​យើង​បិទ​ហ្គាស​ហើយ​ក៏​ដោយ។ ពិត​ណាស់​ សារធាតុ​ពុល​នៅ​ក្នុង​ឧស្ម័ន​ធម្មជាតិ​ អាច​សាយភាយ​នៅ​ក្នុង​ផ្ទះ ហើយ​នឹង​កាន់​តែ​គ្រោះថ្នាក់​សម្រាប់​​គ្នា​យើង​ដែល​មាន​ផ្ទះ​បាយ​តូច​ចង្អៀត និង​មិន​សូវ​មាន​ខ្យល់​ចេញ​ចូល។

ការ​សិក្សា​ស្រដៀង​គ្នា​​មួយ​ ដែល​​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី Environmental Science & Technology បាន​​ធ្វើការ​សិក្សា​លើ​សំណាក​ឧស្ម័ន​ធម្មជាតិ​ដែល​មិន​ឆេះ​​ពី​គ្រួសារ​ចំនួន​១៥៩ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ លទ្ធផល​បាន​បង្ហាញ​​ថា មាន​ការ​បំពុល​ខ្យល់​ដ៏​គ្រោះថ្នាក់​ចំនួន​១២​ប្រភេទ​ផ្សេង​គ្នា ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ និង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ សូម្បី​តែ​សារធាតុ​Benzene ដែល​មាន​កម្រិត​ទាប ក៏​អាច​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​យើង​បន្តិច​ម្ដង​ៗ​បាន​ដែរ​ ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។  

ហេតុដូច្នេះ​ហើយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​គ្រួសារ​ដែល​ប្រើ​ចង្ក្រាន​ហ្គាស​ គួរ​កាត់បន្ថយ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ប្រភេទ​នេះ ដោយ​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ឬ​ម៉ាស៊ីន​បឺតផ្សែង និង​បើក​បង្អួច​អំឡុង​ពេល​ចម្អិន​ម្ហូប​អាហារ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព​​ផ្សេង​ៗ ជា​ពិសេស​គឺ​​ជំងឺ​មហារីក​​តែ​ម្ដង។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...