ទាំងនេះ គឺជាដំណឹងល្អសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំដំឡូងជ្វាហើយ។ មិនថាប្រភេទដំឡូងជ្វាដែលមានសាច់ពណ៌ ស លឿង ឬស្វាយនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព ពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរៃប្រចាំកាយរាប់ឆ្នាំ ក៏អាចរួមចំណែកកាត់បន្ថយអាការៈបានល្អប្រសើរផងដែរ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖
ដំឡូងជ្វាក៏មានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម និង គ្រប់គ្រងជាតិស្ករមិនឲ្យឡើងខ្ពស់ នោះទេ នេះបើយោងតាមការលើកឡើងរបស់សមាគមន៍ទឹកនោមផ្អែម អាមេរិក។ ដូច្នេះចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬមានជំងឺលើសសម្ពាធឈាមរ៉ៃរាំក៏ញ៉ាំអាចញ៉ាំអាហារនេះបានដោយសុវត្ថិភាព។
ដំឡូងជ្វាមានផ្ទុកជាតិចិញ្ចឹមច្រើនប្រភេទ ក្នុងនោះក៏មានប៉ូតាស្យូមដែលជាសារជាតិម្យ៉ាងមានមុខងារសំខាន់ ជួយដល់សុខភាពបេះដូង។ របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់នឹងជួយកាត់បន្ថយជាតិសូដ្យូម(អំបិល) ក្នុងសរសៃឈាមបានល្អ ជួយការពារពីការប្រឈមជំងឺបេះដូង លើសម្ពាធឈាម សរសៃឈាមខួរក្បាល នេះបើយោងតាមសមាគមន៍សុខភាពបេះដូង អាមរិក។ បរិមាណដំឡូងជ្វា ១០០ក្រាម ផ្ទុកប៉ូតាស្យូម ៣៣៧ មិល្លីក្រាម។
ដំឡូងជ្វាក៏ត្រូវបានរកឃើញថាមានវិតាមីន A ច្រើនគួរសមផងដែរ។ វីតាមីន A ជាសារជាតិសំខាន់ មានមុខងារជួយទៅដល់ សុខភាពស្បែក សុខភាពធ្មេញ និង ភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលគ្មានវីតាមីន A ឬរាងកាយខ្វះវីតាមីន A គឺងាយប្រឈមជួបបញ្ហាងងឹតភ្នែកជាងវ័យ។ បរិមាណ ដំឡូងជ្វា១០០ក្រាម មានផ្ទុកវីតាមីន A ដល់ទៅ ១ ៧៣០ មីក្រូក្រាម។
ដំឡូងជ្វាក៏សម្បូរទៅដោយជាតិសរសៃ ដែលសារជាតិសំខាន់ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហារ មិនថាក្រពះ ពោះវៀន ថ្លើម និង ជួយប្រឆាំងនឹងជំងឹមហារីក ជំងឺបេះដូង កាត់បន្ថយកូលេស្ដេរ៉ូលក្នុងឈាម មិនតែប៉ុណ្ណោះ ក៏ជួយការពារពីជំងឹទឹកនោមផ្អែមប្រភេទ២បានផងដែរ។ បរិមាណ ដំឡូងជ្វា ១០០ក្រាម មានជាតិសរសៃ ៣ក្រាម។ ញ៉ាំដំឡូងជ្វាជាប្រចាំ ជួយឲ្យសុខភាពរឹងមាំល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet