ការពពោះ ជាដំណាក់កាលដ៏រំភើបរីករាយរបស់ម៉ាក់ៗ ហើយក៏ជាពេលដែលរាងកាយប្រឈមនឹងការប្រែប្រួលជាច្រើនដូចគ្នា។ យ៉ាងណាមិញ សម្រាប់ម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២ ការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាបង្កើតផែនការរបបអាហារដែលប្រមូលផ្ដុំទៅដោយសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយ។
ជាក់ស្ដែង កម្រិតជាតិស្ករក្នុងឈាមខ្ពស់ នៅអំឡុងពេលព្យាយាមយកកូន និងក្រោយពេលមានផ្ទៃពោះថ្មីៗ អាចបង្កើនហានិភ័យនៃការរលូតកូន និងកូនខូចទ្រង់ទ្រាយពីកំណើត។ ដូចគ្នានេះដែរ ប្រសិនបើម៉ាក់មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់នៅពាក់កណ្ដាលត្រីមាសទី២ និងមុនពេលសម្រាល នោះអាចធ្វើឲ្យកូនមានទំហំធំ និងទម្ងន់ធ្ងន់ជាងធម្មតា ដែលអាចប៉ះពាល់ដល់ការសម្រាលកូនតាមធម្មជាតិ។ ចំណែកឯអ្នកជំងឺទឹកនោមផ្អែម អាចប្រឈមនឹងជំងឺលើសឈាមដែលបណ្ដាលមកពីការមានផ្ទៃពោះ ហើយបរិមាណទឹកភ្លោះនឹងមានការកើនឡើងច្រើនជ្រុលថែមទៀតផង។
ក្រៅពីរបបអាហារទាំងនេះ យើងក៏ត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ តាមរយៈការញ៉ាំអាហារក្នុងបរិមាណតិចតួចឲ្យបានញឹកញាប់ និងបញ្ចូលសារធាតុចិញ្ចឹមផ្សេងៗសម្រាប់ស្ត្រីពពោះដូចជា អាស៊ីដហ្វូលិក ជាតិដែក វីតាមីនD និងកាល់ស្យូម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet