ផ្លែឈើមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាង រួមទាំងជាតិសរសៃផងដែរ។ យ៉ាងណា ផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ ដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមយើងឡើងខ្ពស់ដែរ ហើយអ្នកមានជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្នក្នុងការញ៉ាំផ្លែឈើទាំងនោះ។
ផ្លែឈើជាច្រើនមុខមានជាតិសរសៃខ្ពស់ ហើយជាតិសរសៃជួយបន្ថយល្បឿននៃការរំលាយអាហារ ជួយការពារកុំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ក្រៅពីនេះ ជាតិសរសៃក៏ជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងជួយឲ្យរក្សាទម្ងន់បានល្អទៀតផង។
យ៉ាងណា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមក៏ត្រូវដឹងដែរថា នៅក្នុងផ្លែឈើមានកាបូអ៊ីដ្រាត អាចនឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងដែរ។ ដូចនេះ វាជាការសំខាន់ណាស់ក្នុងការកំណត់បរិមាណកាបូអ៊ីដ្រាត ឬជាតិស្ករក្នុងផ្លែឈើឲ្យស្របតាមថ្នាំដែលយើងកំពុងប្រើ របបអាហារ និងរបៀបរបបរស់នៅរបស់អ្នកជំងឺ។ មួយវិញទៀត បើអ្នកជំងឺទឹកនោមផ្អែមមានបញ្ហាពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាមដែរ។
ផ្លែឈើមានកម្រិតជាតិស្ករទាប៖
ផ្លែឈើមានកម្រិតជាតិស្ករខ្ពស់៖
ការអនុវត្តវិធីតូចៗមួយចំនួនជួយឲ្យយើងទទួលបានផលសុខភាពច្រើនដែរ។ ពេលញ៉ាំផ្លែឈើអ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet