ស្រីៗយើងដឹងអត់ថា មុនពេលព្យាយាមយកកូន តើគួរត្រៀមអ្វីខ្លះ ដើម្បីជួយឲ្យឆាប់មានផ្ទៃពោះ និងជួយជំរុញដល់សុខភាពកូនក្នុងផ្ទៃ? ពិតណាស់ សុខភាពម៉ាក់មុនពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ ដូច្នេះហើយ យើងចាំបាច់អនុវត្តតាមការណែនាំមួយចំនួនដើម្បីធានាថា មានឱកាសមានផ្ទៃពោះខ្ពស់ ការពារសុខភាពទារកនាពេលអនាគតនិងបញ្ចៀសហានិភ័យនៃការពពោះ។
ការជក់បារី អាចប៉ះពាល់ដល់សមត្ថភាពក្នុងការមានផ្ទៃពោះទាំងចំពោះបុរស និងស្ត្រី។ ដូចនេះ យើងគួរបញ្ឈប់ការជក់បារីបើយើងជាអ្នកជក់បារី ដើម្បីជួយឲ្យឱកាសមានផ្ទៃពោះខ្ពស់។ មួយវិញទៀត ជក់បារីក៏អាចបំផ្លាញDNAទារក ហើយបង្កផលវិបាកធ្ងន់ធ្ងរជាច្រើនទៀតអំឡុងពេលពពោះ។
អាស៊ីដហ្វូឡេត មានគុណប្រយោជន៍ជួយការពារទារកប្រឆាំងនឹងការខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទ។ ស្រីៗយើងភាគច្រើន អាចមានផ្ទៃពោះក្នុងរយៈពេលមួយខែ ហេតុនេះហើយយើងគួរតែចាប់ផ្ដើមញ៉ាំអាស៊ីដហ្វូឡេតរយៈពេល២ខែមុនពេលឈប់ប្រើថ្នាំពន្យារកំណើត។ គ្នាយើងគួរញ៉ាំអាហារបំប៉នដែលផ្សំពីអាស៊ីដហ្វូឡេត៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ រហូតដល់មានផ្ទៃពោះ១២សប្ដាហ៍ ហើយដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ ស្រីៗយើងគួរប្រឹក្សាជាមួយគ្រូពេទ្យ។
គ្នាយើងក៏អាចបង្កើនឱកាសមានផ្ទៃពោះ ដោយញ៉ាំរបបអាហារតុល្យភាព ដែលរួមមានគ្រាប់ធញ្ញជាតិ ខ្លាញ់មិនឆ្អែត ផ្លែបឺរ ប្រេងអូលីវ ប្រេងបន្លែ ត្រីសាម៉ុន។ ជាក់ស្ដែង របបអាហារមុន និងអំឡុងពេលពពោះ មានឥទ្ធិពលលើការវិវត្តរបស់ទារកក្នុងផ្ទៃ និងសុខភាពរបស់ក្មេងនាពេលអនាគតផងដែរ។
ការស្រាវជ្រាវបង្ហាញថា ការញ៉ាំជាតិកាហ្វេអ៊ីនច្រើនជ្រុល អំឡុងពេលព្យាយាមយកកូនអាចបង្កើនហានិភ័យនៃការរលូតកូន។ ដូច្នេះហើយ បើយើងព្យាយាមយកកូន ទាំងម៉ាក់ និងដៃគូគួរកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនមកត្រឹម២០០មីក្រូក្រាមក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
ជាមួយគ្នានេះដែរ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ មុន និងអំឡុងពេលពពោះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទារកក្នុងផ្ទៃ។ បើម៉ាក់ៗសកម្ម រហ័សរហួន កូនក៏ទំនងជាមានភាពរហ័សរហួនដូចយើងដែរ។
ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល អាចកាត់បន្ថយឱកាសបង្កកំណើតទាំងបុរស និងស្ត្រី ហើយបើម៉ាក់ៗ ញ៉ាំគ្រឿងស្រវឹងអំឡុងពេលពពោះ នោះអាចបង្កើនហានិភ័យនៃផលវិបាកអំឡុងពេលពពោះ ជាពិសេស នៅរយៈពេលពពោះ៣ខែដំបូង ដែលជាពេលដែលខួរក្បាលទារកកំពុងតែអភិវឌ្ឍន៍។
ថ្នាំបង្ការទាំងនេះ អាចជួយការពារទាំងម៉ាក់ និងទារកក្នុងផ្ទៃ។ ក្នុងករណីដែលយើងមិនទាន់ចាក់ថ្នាំបង្ការ យើងគួរទៅចាក់ថ្នាំបង្ការឲ្យបានឆាប់រហ័ស ហើយបើទោះបីជាយើងធ្លាប់បានទទួលថ្នាំបង្ការប្រភេទនេះពីមុន ការចាក់ថ្នាំបង្ការម្ដងទៀត មិនបង្កផលប៉ះពាល់ណាមួយឡើយ។
មុនពេលសម្រេចចិត្តយកកូន ស្រីៗគ្នាយើងគួរត្រៀមខ្លួនឲ្យរួចរាល់ ហើយរឿងរ៉ាវទាំង៧នេះ មានសារៈសំខាន់ និងផ្តល់គុណប្រយោជន៍ដ៏ប្រសើរដល់ទាំងម្តាយ និងទារក ដូច្នេះហើយ អ្នកដែលកំពុងតែព្យាយាមយកកូនគួរធ្វើរឿងរ៉ាវទាំងនេះ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet